ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាខេត្តកំពត បន្តចុះជួបពលរដ្ឋតាមខ្នងផ្ទះ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ
នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ញ៉ូវ សាឯម ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបន្តដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចុះឃោសនាស្វែងរកសំឡេងឆ្នោតនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋចុះចំនួន៣ឃុំ នៅក្នុងស្រុកដងទង់-ទី១ឃុំខ្នាយខាងជើង-ទី២ឃុំខ្នាយខាងត្បូង ទី៣ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។

ឱកាសធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែខើចទៅៗហើយ សម្រាប់ខេត្តកំពត រយៈពេល១៦ថ្ងៃកន្លងមកនេះ គេឃើញគណបក្សប្រជាជនកម្ពុជានៅតែបន្តធ្វើសកម្មភាពយ៉ាងក្លៀវក្លា ពិសេសការចុះទៅឃោសនាស្វែងរកសំឡេងគាំទ្រនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមមូលដ្ឋាននានា។
ជួបជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតាមខ្នងផ្ទះ ឯកឧត្តម ញ៉ូវ សាឯម បានរំលឹកអំពីគុណបំណាច់ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនាពេលបច្ចុប្បន្ន។

ឯកឧត្តម ញ៉ូវ សាឯម ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក៏បានពន្យល់អំពីគោលនយោបាយទាំង៩ចំណុចរបស់បក្ស និងពន្យល់បន្ថែមអំពីសារប្រយោជន៍នៃការបោះឆ្នោត និងរបៀបគូសលើស្លឹកឆ្នោតឲ្យបានត្រឹមត្រូវផងដែរ។
ឯកឧត្តម ញ៉ូវ សាឯម អនុប្រធានគណបក្សខេត្ត បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា របស់ប្រជាជនដោយសារប្រជាជន និងដើម្បីប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ការពារសន្តិភាព បន្តការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនឲ្យកាន់តែប្រសើរ។

ឯកឧត្តម ញ៉ូវ សាឯម ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់សូមជួយបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនប្រជាពលរដ្ឋបន្តទៅទៀត ដើម្បីផ្តល់ឱកាសឲ្យសម្តេចតោជោ បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត។

បើតាមការបញ្ជាក់របស់មន្ត្រីរៀបចំការបោះឆ្នោតខេត្តកំពត ថាសកម្មភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង១២ ក្នុងរយៈពេល១៦ថ្ងៃកន្លងមកនេះ មានភាពល្អប្រសើរគ្រប់បែបយ៉ាង ហើយជាការកត់សំគាល់ គណបក្សប្រជាជនកម្ពុជាធ្វើសកម្មភាពឃោសនាបានផុលផុសជាងគេនៅគ្រប់មូលដ្ឋាននៃក្នុងភូមិសាស្ត្រខេត្តកំពត៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


