ព័ត៌មានជាតិ
ផលពោតកសិករតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងប្រឈមការខូចខាត
នៅរដូវកាលឆ្នាំនេះផលដំណាំពោតរបស់ប្រជាកសិករជាច្រើនហិកតា រងការខូចខាតស្ទើរទាំងស្រុងដោយសារតែកត្តាធម្មជាតិធ្វើឲ្យកសិករខ្លះខាតបង់លុយកាក់ដែលបានខ្ចីបុលពីធនាគារឬឯកជនដូចគ្នាមកប្រកបមុខរបរដំណាំពោធត្រូវបានបរាជ័យទាំងស្រុង ឬស្ទើរទាំងស្រុងដោយសារតែកត្តារាំងស្ងួតខ្វះទឹកភ្លៀង។

លោក ស្រី អុីម ជាកសិករ ក្នុងស្រុកកំរៀងបានឲ្យដឹងថា ដំណាំពោតអ្នកស្រីចំនួន ០៥ ហិកតា តែងតែបានលក់គ្រប់រដូវកាលគ្រាន់បានទប់ទល់ជីវភាពគ្រួសារ តែឆ្នាំនេះរងការខូចខាតទាំងអស់ដោយសារខ្វះទឹកភ្លៀង ខណះដែលពោតជិតបានហុចផលហើយក៏មេឃរាំងមិនភ្លៀងធ្វើឲ្យប្រភពដីឡើងកម្តៅ បង្កឲ្យដើមពោតគ្មានសំណើមទើបបង្កឲ្យខូចទាំង០៥ ហិកតាតែម្តង។
ស្រដៀងគ្នានេះ លោក ផា ជាកសិករ នៅក្នុងស្រុកសំឡូត ក្នុងចំណោមកសិករជាច្រើនទៀតបានលើកឡើងដែរថា ឆ្នាំនេះក៏មិនខុសពីឆ្នាំកន្លងទៅដែរ។ ក្រុមគ្រួសារលោករួមនិងសាច់ញាតិលោកផងរួមគ្នាធ្វើដំណាំពោតលើផ្ទៃដីរួមគ្នាសរុបជាង ២០០ ហិកតា ហើយទទួលបានផលតាមការរំពឹងទុកផងដែរ។ បើទោះបីតម្លៃមានការប្រែប្រួលបន្តិចក៏បានផលពោតលក់ច្រើនគួសមដែរ។ តែឆ្នាំនេះលោកស្ទើរនិយាយលែងរួច ដោយសារតែខ្វះទឹកធ្វើឲ្យផលដំណាំពោធខូចមួយផ្នែកធំ តែបើសិនជាមានទឹកភ្លៀងធ្លាក់អាចសង្គ្រោះបានឡើងវិញ តែបើប៉ុន្មានថ្ងៃទៀតនេះនៅតែអត់ភ្លៀងលោកហាក់គ្មានក្តីសង្ឃឹមនោះទេ។
មិនខុសគ្នាប៉ុន្មាននោះទេ នៅឯស្រុករតនមណ្ឌល ក៏មានខូចខាតយ៉ាងដំណំដែរ ដោយមន្ត្រីកសិកម្មស្រុកបានឲ្យដឹងថា បញ្ហាគ្រោះធម្មជាតិបានបង្កឲ្យដំណាំពោធរបស់ប្រជាកសិករក្នុងស្រុក រតនមណ្ឌល ខូចខាតចំនួនសរុប ៨៦០ ហិកតា។
បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តស្តីពីដំណាំឧស្សាហកម្មគឹតត្រឹមថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣ សម្រាប់ដំណាំពោតក្រហមកសិករបានធ្វើការដាំដុះលើផ្ទៃដីសរុប ៧១,៣៥៩ ហិកតាបើប្រៀបធៀបផែនការស្មើចំនួន៨១.០៩%នៃផែនការ។
សម្រាប់ផលប៉ះពាល់លើផលដំណាំពោតដែលរងការខូចខាតដោយកត្តារាំងស្ងួតទូទាំងខេត្ត មិនទាន់បានដឹងនៅឡើយនោះទេ។ មន្ត្រីជំនាញបញ្ជាក់ថា តំបន់ខ្លះកសិករបានទទួលផលច្រើនដោយសារតែទឹកភ្លៀងបានធ្លាក់ជោកជាំនៅតាមតំបន់ ខណះតំបន់ខ្លះជួបការរាំងស្ងួតបានអូសបន្លាយពេលទើបបង្កឲ្យដំណាំពោតរួមនិងដំណាំផ្សេងៗខូចខាត៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


