ជីវិតកម្សាន្ដ
អ្នកគាំទ្រ Taylor Swift ចាញ់បោកគេអស់ជាង ៤៥០០០ ដុល្លារ ដើម្បីទិញសំបុត្រទៅប្រគំតន្ត្រី
ថ្មីៗនេះ មាននារីមិនបញ្ចេញអត្តសញ្ញាណម្នាក់ចាញ់បោកគេតាមវេបសាយទិញអីវ៉ាន់ Carousell របស់ប្រទេសសិង្ហបុរី ដោយសារតែជាវសំបុត្រទៅមើលការប្រគំតន្ត្រី Taylor Swift នៅខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ។

ដើមឡើយអ្នកលក់បានព្រមព្រៀងលក់សំបុត្រ ៣ សន្លឹក ទៅនារីរងគ្រោះតម្លៃ ៧០០ ដុល្លារ ធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែគ្រាន់តែប្រគល់ប្រាក់តាម PayNow ភ្លាម ជនបោកប្រាស់បានប្លុកអ្នកទិញភ្លែត ទាំងក្នុង Carousell និង WhatsApp ។
នារីជាជនរងគ្រោះខាងលើគឺស្ថិតក្នុងចំណោមមនុស្ស ៥៤ នាក់ទៀត ដែលសរុបទឹកប្រាក់ជាង ៤៥,០០០ ដុល្លារ ដែលកើតឡើងក្នុងរយៈពេលមិនដល់ ១ សប្ដាហ៍ផង ។

គួរជម្រាបថា ការប្រគំតន្ត្រី Swift’s The Eras Tour នឹងធ្វើឡើងចំនួន ៦ យប់នៅពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមីនា និងពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៤ ។ ក្នុងនោះមានអ្នកគាំទ្រចូលរួមប្រហែល ៣០០,០០០ នាក់ ខណៈឯសំបុត្រវិញ មានតម្លៃចន្លោះពី ៨៨ ដុល្លារ ទៅ ១,២២៨ ដុល្លារ ប៉ុន្តែលក់អស់តាំងពី ២ ថ្ងៃដំបូងមកម្ល៉េះ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ ហ្គីតាសំណព្វ Taylor Swift ដាក់ដេញថ្លៃជាង ១០ម៉ឺនដុល្លារ ដើម្បីយកប្រាក់ជួយកុមារមហារីក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


