ព័ត៌មានជាតិ
កូនស្រីអភិបាលរាជធានីភ្នំពេញ ប្រកួតឈ្នះមេដាយមាសពីសកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក
ភ្នំពេញ ៖ កូនស្រីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកួតឈ្នះមេដាយមាស និងទទួលបានពានរង្វាន់ចំណាតក់ថ្នាក់លេខ៥ ខាងតែងសេចក្តីជាក្រុម រួមនឹងមេដាយមាសប្រាក់៤ នៃវិញ្ញាសាប្រកួតផ្សេងៗទៀត នេះបើតាមការឲ្យដឹងពីបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់ លោកឃួង ស្រេង នាយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

បើតាមការសរសេរក្នុងតេឡេក្រាមផ្លូវការរបស់ លោកឃួង ស្រេង បានសរសេរឲ្យដឹងបន្តថា ការទទួលបានមេដាយមាសនេះ គឺក្នុងចំណោមសិស្សានុសិស្សជាង២០០០នាក់មកពីបណ្តាប្រទេសជាង២០ចូលរួម ព្រមទាំងជាប់ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅសកលវិទ្យាល័យYale(Yale University)នៃសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតពានរង្វាន់ពិភពលោក (World Scholar’s Cup) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Global Round) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលធ្វើឡើងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


