ព័ត៌មានជាតិ
អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ទួលស្វាយព្រៃទី១ អស់ទ្រព្យសម្បត្តិមួយចំនួនធំ
រាជធានីភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងបណ្តាលឱ្យរងការខូចខាតសម្ភារខាងក្នុងមួយចំនួនធំ មានដូចជា រថយន្តមួយគ្រឿង ម៉ូតូ២គ្រឿង និងបង្កឱ្យរងបួសមនុស្សម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១:២៥នាទី ថ្ងៃទី ២២ខែ កក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ ១២E0 ផ្លូវលេខ ៣១៨ក្រុម ១៩ភូមិ០៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងរាជធានីភំ្នពេញ។
ម្ចាស់ផ្ទះឈ្មោះ អៀន សុខម ភេទ ស្រី អាយុ ៥៨ឆ្នាំ ជនជាតិខែ្មរ មុខរបរ អ្នកកាត់ដេរសំលៀកបំពាក់ ។ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះប្រភេទសំណង់: ថ្មបេតុង ទំហំ៥x ១៦ម៉ែត្រ ។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា អគ្គិភ័យនេះ បង្កខូចខាតសម្ភារៈជាន់ផ្ទាល់ដីអស់មួយ ចំនួន និងឆេះរាលដល់ផ្ទះអ្នកក្បែរខូចខាតសម្ភារៈប្រហែល១០% ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងការិយសល័យបង្ការ និងពន្លត់គ្រោះអគ្គិភ័យបានចេញរថយន្តទៅអន្តាគមន៍ចំនួន១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៣ឡាន ស្មើរនឹង ៥២ម៉ែត្រគូប ។ ក្នុងនោះ មានរថយន្ត ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន សើ្មរនឹង ០៦ម៉ែត្រគូបផងដែរ។
អគ្គិភ័យនេះ ត្រូវបានពន្លត់ នៅម៉ោង ២:២៥នាទី រំលងអធ្រាត្រ នាថ្ងៃដដែល ចំពោះមូលហេតុកម្លាំងជំនាញកំពុងស្រាវជ្រាវ៕
ដោយ៖សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


