ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ លទ្ធផលបោះឆ្នោត បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តឥតងាករេរបស់ពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧នេះ បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តឥតងាករេរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត មកលើគណបក្សប្រជាជនកម្ពុជា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣នេះ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា ផ្អែកលើលទ្ធផលបណ្តោះអាសន្ន ត្រឹមយប់ថ្ងៃទី ២៣ ខែកក្កដា ម្សិលមិញនេះ គេអាចសន្និដ្ឋានបានថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលប់ ដែលធានាបាននូវជ័យជម្នះ ក្នុងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។

ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរបន្តថា ក្នុងបរិយាកាសប្រកបដោយក្តីរំភើបរីករាយនេះ ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តមួយរូប ឯកឧត្ដមពិតជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមបញ្ចូលទាំងក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ដែលបានអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន ធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជាបន្តបម្រើជាតិ និងប្រជាជនក្នុងរយៈពេល ៥ ឆ្នាំទៅមុខបន្តទៀតនេះ។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «លទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧នេះ បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តឥតងាករេរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត មកលើកិច្ចខិតខំប្រឹងប្រែង ការលះបង់ និងសមត្ថភាពដឹកនាំប្រកបដោយភាពម្ចាស់ការ ម៉ឺងម៉ាត់ និងចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។
ក្នុងក្របខ័ណ្ឌនៃក្រុមការងារគណបក្សចុះជួយខេត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ក្រុមការងារគណបក្ស និងមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំពីសំណាក់លោកបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ដែលបានចូលរួមយ៉ាងសកម្ម លះបង់អស់កម្លាំងកាយចិត្ត និងធនធាន ដើម្បីបំពេញបេសកកម្មជូនគណបក្សជាបន្តបន្ទាប់មកនេះ។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងទៀតថា ជ័យជម្នះដ៏ត្រចះត្រចង់ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ជាពិសេសក្នុងខេត្តកំពង់ស្ពឺ ពិតណាស់គឺជាការរួមចំណែកយ៉ាងធំធេង ពីសមាជិក-សមាជិកាក្រុមការងារគ្រប់រូប ក្នុងរយៈកាលកន្លងមកនេះ ដែលទទួលបាននូវការផ្តល់នូវទំនុកចិត្ត ជំនឿជាក់ និងក្តីស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


