ព័ត៌មានជាតិ
ការដ្ឋានពង្រីកផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម បើកការដ្ឋានរួច យឺតយ៉ាវមិនទាន់សាងសង់
លោក គង់ វិមាន អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែកក្កដា នេះ បានគូសបញ្ជាក់ថា ការដ្ឋានពង្រីកផ្លូវជាតិលេខ ៧ ពីស្គន់ទៅក្រុងកំពង់ចាម មានភាពរាំងស្ទះនៃការសាងសង់ដោយសារកំពុងដោះស្រាយផលប៉ះពាល់មួយចំនួន។

ឆ្លើយតបការសាកសួរពី «កម្ពុជាថ្មី» កាលពីម្សិលមិញនេះ លោក គង់ វិមាន បានពន្យល់ថា ភាពរអាក់រអួលគម្រោងសាងសង់ផ្លូវជាតិលេខ ៧ ពីស្គន់ទៅកំពង់ចាម ដោយហេតុបច្ចុប្បន្នកំពុងរង់ចាំថវិកាដោះស្រាយផលប៉ះពាល់មួយចំនួន ដូច្នេះនៅពេលថវិកាធ្លាក់មកពេលណា ក្រុមការងារនឹងចាប់ផ្តើមការសាងសង់វិញភ្លាមៗ។
អនុរដ្ឋលេខាធិការរូបនេះបញ្ជាក់ថា «យើងបានដឹងហើយថា ផ្លូវជាតិលេខ ៧ ពីស្គន់ ទៅកំពង់ចាមជាផ្លូវចាស់ ដូច្នេះហើយទើបបង្កឱ្យមានបញ្ហាប្រឈមមួយចំនួន ហើយផ្លូវចាស់នេះត្រូវសាងសង់និងពង្រីកជាផ្លូវធំថ្មី ដែលមានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ ដោយស្តារនិងពង្រីកពី ២ គន្លង ទៅ ៤ គន្លង»។


តែទោះជាបែបនេះក្តី លោក គង់ វិមាន អះអាងថា បច្ចុប្បន្នគណៈកម្មាធិការនិងក្រុមការងារកំពុងធ្វើការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ឲ្យបានចប់ ហើយនៅពេលរួចរាល់នឹងចាប់ផ្តើមបន្តការសាងសង់វិញភ្លាមៗផងដែរ។

គួររំលឹកថា ផ្លូវជាតិលេខ ៧ ពីស្គន់ ទៅកំពង់ចាមមានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ចាម ដែលបានបើកការដ្ឋានស្តារនិងពង្រីកពី ២ គន្លង ទៅ ៤ គន្លង កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣។ កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុមសាជីវកម្មស្ពាននិងថ្នល់ចិនដោយចំណាយថវិកាសរុបជាង ១១៧ លានដុល្លារអាមេរិក ហើយបើតាមផែនការគ្រោងបញ្ចប់នៅក្នុងឆ្នាំ ២០២៦៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


