Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​ ប្រកាសបង្កើន​វត្តមាន​យោធា ​នៅតំបន់ ​ឥណ្ឌូ​ប៉ាស៊ីហ្វិក

បានផុស

នៅ

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាថា ប្រទេសបារាំង នឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបញ្ជូនយោធាចំនួន ២០០ នាក់បន្ថែមទៀតទៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ Getty Image)

អំឡុងដំណើរទស្សនកិច្ចទៅកាន់កោះវ៉ានូអាទូ លោក Macron និយាយថា “យុទ្ធសាស្ត្ររបស់យើងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺផ្អែកលើការចូលរួមផ្នែកការទូតនិងយោធា។ បុគ្គលិកយោធា ២០០ នាក់ទៀត នឹងត្រូវបញ្ជូនទៅ ហើយទឹកប្រាក់១៥០លានអឺរ៉ូ (១៦៣លានដុល្លារ) នឹងត្រូវបានបែងចែក សម្រាប់កងទ័ពរបស់យើងនៅទីនេះ”។

មុន​​ដល់ទៅ​កោះ​វ៉ានូអាទូ លោក Macron ក៏បាន​ទៅ​ទស្សនកិច្ច​ទឹក​ដី​បារាំងនៅ​ក្រៅ​ប្រទេសគឺ New Caledonia រយៈពេល៣ថ្ងៃផងដែរកាល​ពី​ថ្ងៃ​ចន្ទ។ 

លោក Macron បានកត់សម្គាល់ថា នៅក្រោមវិក្កយបត្រ “កម្មវិធីយោធា” របស់ខ្លួន ប្រទេសបារាំងគ្រោងនឹងវិនិយោគលើឧបករណ៍យោធា និងកម្លាំងមនុស្សនៅ New Caledonia ហើយ ទឹកប្រាក់រាប់លានអឺរ៉ូ នឹងត្រូវបែងចែកសម្រាប់ការអភិវឌ្ឍក្នុងតំបន់ នារយៈពេល៥ឆ្នាំខាងមុខ។

គួរបញ្ជាក់ថា ថវិកាការពារជាតិប្រចាំឆ្នាំរបស់បារាំង ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបជាង៤៥ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣ ហើយបន្ទាប់មកបន្ថែមប្រហែល៣ពាន់លានអឺរ៉ូពីលើនោះជារៀងរាល់ឆ្នាំ ត្រឹមឆ្នាំ២០២៧ និងបន្ថែម៤.៣ពាន់លានអឺរ៉ូពីលើនោះទៀត ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៨ទៅ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រទេសកំពុងផ្ទុះបាតុកម្មធ្ងន់ធ្ងរ តែលោក Macron បែរជារាំធ្វើព្រងើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម