Connect with us

ព័ត៌មានជាតិ

ស ស យ ក៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៣កក្កដា បានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

បានផុស

នៅ

ផ្អែកតាមរបាយការណ៍ពីអ្នកអង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតនៅទូទាំង២៥ រាជធានី-ខេត្ត ក្នុងព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា សង្កេតឃើញថា ការបោះឆ្នោតបានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហភាពសហព័ន្ធយុវជនកម្ពុជា បានសង្កេតឃើញថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែង ហើយប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៤,៥៨% ដែលជាអត្រាមួយខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រនាពេលកន្លងមក។

តាមការវាយតម្លៃរបស់សហភាពសហព័ន្ធយុវជនកម្ពុជា អំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ បានប្រព្រឹត្តទៅស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាធរមាន។ គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតយ៉ាងផុសផុល ហើយបានប្រព្រឹត្តទៅដោយរលូន ក្រោមបរិយា​កាសសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ ពិសេសពុំមានករណីគំរាមកំហែង ឬអំពើហិង្សាណាមួយ ដែលត្រូវបានរាយការណ៍នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះឡើយ។

អំឡុងពេលបោះឆ្នោត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចេញទៅបោះឆ្នោត ក្នុងបរិយាកាសល្អប្រសើរ ប្រកបដោយសណ្តាប់ធ្នាប់ និងការគោរពគ្នាទៅវិញទៅមក ដែលនេះបានបង្ហាញច្បាស់អំពីភាពរស់រវើកនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយប្រជាពេលរដ្ឋ កម្ពុជាកាន់តែមានភាពចាស់ទុំខាងនយោបាយ ទាំងក្នុងការអនុវត្តករណីយកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ទាំងក្នុងការប្រើសិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការបោះឆ្នោត។

ដំណើរការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ភ្នាក់ងាររបស់គណបក្សនយោបាយនានា អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ព្រមទាំងភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។ ចំណុចនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព ភាពត្រឹមត្រូវ និងបើកចំហរ នៃដំណើរការរាប់សន្លឹកឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការបោះឆ្នោត។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជូនសមាជិករបស់ខ្លួនសរុបចំនួន ៤១ ៣៣៣ នាក់ ដើម្បីធ្វើជាអ្នកសង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតនៅទូទាំង ២៥ រាជធានី-ខេត្ត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា២ ម៉ោង មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម