ព័ត៌មានជាតិ
ឧកញ៉ា សំ សុខនឿន ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ចិនតៃវ៉ាន់ ពិនិត្យ និងព្យាបាលពលរដ្ឋជិត ១០០០នាក់នៅខេត្តសៀមរាប
ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល អគ្គនាយកក្រុមហ៊ុន SAM SN REALTY និងអ្នកស្រី SALLY YU បានដឹកនាំ គ្រូពេទ្យស្ម័គ្រចិត្តជនជាតិតៃវ៉ានចំនួន ១០០នាក់ ធ្វើការពិនិត្យនិងព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូរទៅ ចំនួន ៨៥០នាក់ និងសិស្សានុសិស្ស ចំនួន៣៥០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣។


ឧកញ៉ា សំ សុខនឿន ក៏បានការចែកអង្ករ មី និងទំនិញជាគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋចំនួន ៨៥០គ្រួសារ និងផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន៣៥០នាក់ផងដែរ។ការពិនិត្យ និងព្យាបាលជំងឺ និងការចែកអង្ករ មី និងទំនិញជាគ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋចំនួន ៤ថ្ងៃ គឺ ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងផ្សេងៗគ្នានៃខេត្តសៀមរាប។
ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY កំពុងឈរជើងយ៉ាងរឹងមាំលើវិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យឧស្សាហកម្ម ក្រុមហ៊ុននាំចូលជីកសិម្ម រួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ ព្រមទាំងផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែរជាច្រើននាក់។លោកឧកញ៉ា តែងជួយការងារសង្គម និងមនុស្សធម៌ជាហូរហែនាពេលកន្លងមក៕













-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


