Connect with us

ជីវិតកម្សាន្ដ

តារាអន្តរជាតិ ៤ ដួង ធ្លាប់ហ្វេនគប់របស់ដាក់ ពេលសម្ដែងនៅលើឆាក (មានវីដេអូ)

បានផុស

នៅ

តារាល្បីៗជាច្រើនត្រូវហ្វេនៗគប់វត្ថុដាក់ ខណៈពេលសម្ដែងនៅលើឆាក អ្នកខ្លះចំកណ្ដាលមុខក៏មាន ។ ខាងក្រោមនេះ ជាតារាទាំង ៥ ដែលត្រូវគេគប់របស់ដាក់ ក្នុងឆ្នាំ ២០២៣៖

១. Cardi B

កាលពីថ្ងៃទី ៣០ ខែកក្កដា Cardi B ត្រូវទស្សនិកជនជះទឹកដាក់ ធ្វើឲ្យនាងខឹងយ៉ាងខ្លាំងហើយគប់មេក្រូទៅវិញភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងអំឡុងពេលប្រគំតន្ត្រីនៅទីក្រុង Las Vegas វគ្គ Cardi B ច្រៀងបទ Bodak Yellow ដែលជាបទល្បីបំផុតរបស់នាងប្រចាំឆ្នាំ ២០១៧ ។

២. Bebe Rexha

Bebe Rexha ត្រូវបុរសម្នាក់គប់ទូរស័ព្ទចំភ្នែកខាងឆ្វេង បង្កឲ្យរបួសមុខយ៉ាងខ្លាំង បង្ខំឲ្យនាងបញ្ឈប់ការសម្ដែងនៅការប្រគំតន្ត្រីក្នុងទីក្រុងញូវយ៉ក ។

៣. Drake

ដោយឡែកនៅថ្ងៃទី ២១ ខែកក្កដា Drake ក៏ត្រូវអ្នកគាំទ្រគប់ដែរ ប៉ុន្តែមិនរងរបួសទេ ព្រោះជាអាវទ្រនាប់ទំហំ ៣៦G ប៉ុណ្ណោះ ។ ម្ចាស់អាវមានឈ្មោះថា Veronica Correia ដោយសារនាងមានសុដន់ទំហំធំ ពេលនេះ Playboy បានអញ្ជើញនាងទៅធ្វើការជាមួយទៀតផង ។

៤. Harry Styles

Harry Styles ជាតារាមួយដួងដែលឧស្សាហ៍រងការគប់វត្ថុដាក់ ប៉ុន្តែនៅថ្ងៃទី ៨ ខែកក្កដា លោកត្រូវគេគប់ចំភ្នែក អំឡុងពេលប្រគំតន្ត្រី “Love on Tour” ក្នុងរដ្ឋធានីអូទ្រីស ៕

ប្រែសម្រួល៖ វារី

ចុចអាន៖ តារាលំដាប់ពិភពលោក ៨ នាក់ ធ្លាប់ត្រូវគេផ្សព្វផ្សាយថា ស្លាប់ដោយមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម