Connect with us

ជីវិតកម្សាន្ដ

កូនស្រី Madonna ថតស្រាតផ្សាយពាណិជ្ជកម្មកាបូប

បានផុស

នៅ

តារាចម្រៀង-ម៉ូដែលអាមេរិក Lourdes Leon ដែលត្រូវជាកូនស្រីបង្កើតតារាចម្រៀងជើងចាស់ Madonna កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ ជាមួយការថតស្រាតផ្សាយពាណិជ្ជកម្មកាបូប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយើងក្រឡេកមើលមួយភ្លែត យើងឃើញថានាងស្លៀកឈុតក្នុងដើម្បីថត ប៉ុន្តែឈុតនោះមិនមែនជាសំលៀកបំពាក់ទេ ជាក់ស្ដែង Lourdes ថតស្រាតដោយបិទបាំងដើមទ្រូង និងផ្នែកខាងក្រោមជាមួយកាបូបដែលត្រូវផ្សព្វផ្សាយប៉ុណ្ណោះ ។

កាបូបខាងលើជាម៉ាករបស់ Dion Lee មកពីប្រទេសអូស្ត្រាលី មានតម្លៃខ្ទង់ ១០០០ ដុល្លារ ។ Dion Lee ជាបុរសវ័យ ៣៧ ឆ្នាំម្នាក់ដែលត្រូវបានគេទទួលស្គាល់ពីគំនិតច្នៃប្រឌិតទៅលើសំលៀកបំពាក់ និងការតុបតែងខ្លួន ហើយគាត់បង្កើតម៉ាកផ្ទាល់ខ្លួនតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ។

ត្រឡប់ទៅដឹងបន្ថែមពី Lourdes Leon វិញ នាងមានឈ្មោះពេញថា Lourdes Maria ‘Lola’ Ciccone Leon ជាកូនស្រីច្បងរបស់ Madonna ។ កាលពីក្មេង ខណៈ Madonna រវល់នឹងការងារមិនបានចំណាយពេលជាមួយ Lourdes នាងបានបត់ជើងតូចដាក់ឯកសារសំខាន់ៗរបស់ម្ដាយទៀតផង ។

មួយវិញទៀតមានពាក្យចចាមអារ៉ាមជាច្រើនចោទនាងថាជាស្រីស្រលាញ់ស្រី ប៉ុន្តែតារាម៉ូដែលរូបនេះបានអះអាងថា ខ្លួនជាស្ត្រីពេញលក្ខណៈស្រលាញ់បុរស មិនដូចអ្វីដែលគេនិយាយឡើយ ។

គួរជម្រាបថា Madonna មានសុខភាពប្រសើរជាងមុន ក្រោយចូលបន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ដោយសារការឆ្លងបាក់តេរីធ្ងន់ធ្ងរ ថែមទាំងមានរូបថតចូលរួមការប្រគំតន្ត្រី Beyonce កាលពីថ្ងៃច័ន្ទទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ Madonna សារភាពត្រង់ៗថា នាងងប់ងុលនឹងសិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម