Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau លែងលះភរិយា ក្រោយរួមរស់ជាមួយគ្នា ១៨ឆ្នាំ

បានផុស

នៅ

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងភរិយា Sophie Gregoire បានប្រកាសពីការចែកផ្លូវគ្នា បន្ទាប់ពីរួមរស់ជាប្តីប្រពន្ធអស់រយៈពេល១៨ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Justin Trudeau និងភរិយា Sophie Gregoire (រូបថត៖ Getty Images)

ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងពីរបញ្ជាក់ថា ពួកគេនៅតែជាគ្រួសារដ៏ជិតស្និទ្ធ ជាមួយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគោរពគ្នាទៅវិញទៅមក ហើយជំរុញឲ្យសាធារណជនគោរពភាពឯកជនរបស់ពួកគេ និងកូនៗ។

លោក Trudeau និងភរិយា បានចុះហត្ថលេខាលើលិខិតលែងលះ ដើម្បីឲ្យរឿងគ្រប់យ៉ាងត្រូវបញ្ចប់ទៅតាមច្បាប់។ 

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមសេចក្តីប្រកាសព័ត៌មាន, អ្នកទាំងពីនឹងនៅតែរួមគ្នាចិញ្ចឹមកូន៣នាក់អាយុ១៥ឆ្នាំ ១៤ឆ្នាំនិង៩ឆ្នាំ ហើយនឹងបន្តបង្ហាញវត្តមានជាមួយគ្នាជាសាធារណៈ ប៉ុន្តែមកទល់ពេលនេះ គេមិន​ទាន់ដឹង​មូលហេតុ​នៃ​ការលែងលះ​នៅ​ឡើយ​ទេ​។

លោក Justin Trudeau និងភរិយា Sophie Gregoire (រូបថត៖ TOI)

គួរបញ្ជាក់ថា លោក Trudeau បានរៀបការជាមួយលោកស្រី Gregoire ដែលជាអតីតពិធីការិនីទូរទស្សន៍ក្នុងឆ្នាំ២០០៥ ហើយលោកបានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ២០១៥។

នៅដើមអាណត្តិនៃការជាប់ឆ្នោត, លោកស្រី Gregoire ត្រូវបានគេឃើញចូលរួមក្នុងពិធីនានាជាញឹកញាប់ជាមួយលោក Trudeau ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិនសូវឃើញលោកស្រីចូលរួមដូចមុនឡើយ។

ការលែងលះគ្នានេះ កើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Trudeau ប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីរបស់គាត់ ដែលព្រឹត្តិការណ៍សាធារណៈនោះ ក៏អវត្តមានលោកស្រី Gregoire ដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Trudeau ប្រកាសបង្កកគណនីធនាគារ អ្នកពាក់ព័ន្ធបាតុកម្ម ប្រឆាំងអាណត្តិវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម