Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពជើងទឹក​អាមេរិក​ពីរ​នាក់ ​ត្រូវ​ចាប់ខ្លួន​ពី​បទយកការណ៍ឲ្យចិន

បានផុស

នៅ

នាវិកកងទ័ពជើងទឹកអាមេរិកពីរនាក់ នៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទ ផ្តល់ព័ត៌មានយោធាដ៏រសើបដល់ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ New Daily)

នាវិកសញ្ជាតិអាមេរិកទាំង២ រូប ទី១ មានឈ្មោះ Jinchao Wei អាយុ២២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទសមគំនិត ក្នុងការបញ្ជូនព័ត៌មានការពារជាតិទៅឲ្យភ្នាក់ងារចិន រីឯអ្នកទី២ឈ្មោះ Wenheng Zhao អាយុ២៦ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទដោះដូររូបថត និងវីដេអូរសើប ដើម្បីប្រាក់។

រដ្ឋអាជ្ញា​អាមេរិក បាន​ប្រកាស​ពី​ការ​ចោទ​ប្រកាន់​នេះ ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង San Diego កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី៣ខែសីហា។

ពួកគេនិយាយថា លោក Wei ដែលជាជាងម៉ាស៊ីននៅលើនាវាចម្បាំង USS Essex បានរក្សាទុកព័ត៌មានសន្តិសុខ និងទទួលបានព័ត៌មានរសើបអំពីនាវានេះ។ គាត់រងការចោទប្រកាន់ថា ត្រូវបានទាក់ទងដោយភ្នាក់ងារចិនកាលពីខែកុម្ភៈឆ្នាំ២០២២ ខណៈពេលគាត់កំពុងរៀបចំឯកសារដើម្បីចូលសញ្ជាតិអាមេរិក។

(រូបថត៖ AFP)

មន្ត្រីក្រសួងយុត្តិធម៌និយាយថា លោក Wei ក៏បានផ្តល់ព័ត៌មានលម្អិតអំពីភ្នាក់ងាររបស់កងម៉ារីនអាមេរិក ដែលកំពុងធ្វើលំហាត់ហ្វឹកហ្វឺនតាមសមុទ្រផងដែរ។

ចំណែកលោក Zhao ធ្វើការនៅមូលដ្ឋានទ័ពជើងទឹក Ventura County ក្បែរទីក្រុង Los Angeles។ ក្នុងឆ្នាំ២០២១ គាត់ត្រូវបានគេចោទប្រកាន់ថា ទាក់ទងដោយភ្នាក់ងារចិនដែលបន្លំខ្លួនជាអ្នកស្រាវជ្រាវ។ ភ្នាក់ងារនេះបានបង់ប្រាក់ឲ្យលោក Zhao ជិត១៥០០០ដុល្លារ សម្រាប់រូបថតនិងវីដេអូ រួមជាមួយដ្យាក្រាមនិងប្លង់មេ សម្រាប់ប្រព័ន្ធរ៉ាដាដែលឈរជើងនៅមូលដ្ឋានយោធាអាមេរិក លើកោះអូគីណាវ៉ា នៃប្រទេសជប៉ុន។

ប្រសិនបើត្រូវបានផ្តន្ទាទោសមែននោះ លោក Wei ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ឬមួយជីវិត ខណៈលោក Zhao នឹងមានទោសជាប់ពន្ធនាគារអតិបរមា ២០ ឆ្នាំ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ​កាត់ទោស​ពលរដ្ឋ​អាមេរិក​ ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ​ពីបទ​ចារកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម