ព័ត៌មានអន្ដរជាតិ
ចិន កាត់ទោសពលរដ្ឋអាមេរិក ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទចារកម្ម
តុលាការចិន បានកាត់ទោសពលរដ្ឋអាមេរិកអាយុ៧៨ឆ្នាំម្នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម។

លោក John Shing-Wan Leung ដែលជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង ត្រូវបានដាក់ពន្ធនាគារនៅថ្ងៃចន្ទទី១៥ខែឧសភា។
ទោះបីជាយ៉ាងណាក៏ដោយ តុលាការនៅទីក្រុង ស៊ូចូវ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការចោទប្រកាន់លើរូបគាត់ទេ។
លោក Leung ត្រូវបានការិយាល័យក្នុងតំបន់នៃទីភ្នាក់ងារប្រឆាំងចារកម្មចិន ចាប់ខ្លួននៅក្នុងទីក្រុងនេះ កាលពី២ឆ្នាំមុន។ គាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទចារកម្ម, កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត និង ដកហូតសិទ្ធិនយោបាយអស់មួយជីវិត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការប្រជាជនកម្រិតមធ្យម។

គួរបញ្ជាក់ថា ការដាក់ពន្ធនាគារនេះ ទំនងជាធ្វើឲ្យទំនាក់ទំនងរវាងចិន និងអាមេរិក កាន់តែល្អក់កករ បន្ទាប់ពីទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានធ្លាក់ដល់កម្រិតយ៉ាប់យ៉ឺនបំផុត ក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីលោកបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិនក្នុងឆ្នាំ២០១៨។
ក្រោយមក មហាអំណាចទាំងពីរ នៅតែបន្តប៉ះទង្គិចគ្នាលើបញ្ហាផ្សេងៗ រួមទាំងតៃវ៉ាន់ ការធ្វើទំនើបកម្មយោធារបស់ចិននៅសមុទ្រចិនខាងត្បូង និងប្រភពដើមនៃជំងឺកូវីដ១៩ ផងដែរ។
ភាពតានតឹងក៏បានកើនឡើងខ្លាំងផងដែរកាលពីខែកុម្ភៈ នៅពេលអាមេរិក បាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន ដែលក្រុងប៉េកាំងទទូចហើយទទូចទៀតថា ជាឧបករណ៍តាមដានអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


