ព័ត៌មានអន្ដរជាតិ
តើ បក្សភឿថៃ នឹងយកបក្សលោក ប្រាយុទ្ធ ចូលក្នុងក្រុមចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មីមែនឬ?
ក្រោយប្រកាសដើរចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខរបស់លោក ភីថា លីមចារើនរ៉ាត់ ពេលនេះគណបក្សភឿថៃដែលជាបក្សឈ្នះឆ្នោតលំដាប់ទី ២ កំពុងត្រៀមលក្ខណៈបង្កើតរដ្ឋាភិបាលចម្រុះថ្មី ដោយនឹងប្រមែប្រមូលគណបក្សផ្សេងៗមកចូលក្នុងសម្ព័ន្ធភាពរបស់ខ្លួន ។

ទន្ទឹមនោះ ក៏មានការចាក់សួរជាច្រើនផងដែរថាតើគណបក្សភឿថៃអាចនឹងកោះហៅគណបក្សនយោបាយចំនួន ២ ដែលមានទំនាក់ទំនងជាមួយមេដឹកនាំយោធា មកចូលរួមជាមួយសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីដែរឬយ៉ាងណា ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ភូមិថាំ វីចាយ៉ាចៃ អនុប្រធានគណបក្សភឿថៃបានចេញមកបញ្ជាក់ និងពន្យល់ច្បាស់ៗថា “នេះមិនមែនជាពេលវេលាស័ក្តិសមសម្រាប់បក្សភឿថៃដើម្បីប្រមែប្រមូលគណបក្សថៃរួបរួមជាតិរបស់លោកនាយករដ្ឋមន្ត្រីផុតអាណត្តិ ប្រាយុទ្ធ ចាន់អូចា និងបក្សប៉ាឡាង ប្រាឆារ៉ាត់ របស់លោក ប្រាវីដ វង់ស៊ូវ៉ាន់ មកចូលរួមជាមួយយើងឡើយ” ។

លោក ភូមិថាំ លើកឡើងទៀតថា “បច្ចុប្បន្នគណបក្សភឿថៃកំពុងព្យាយាមបញ្ចៀសការរួបរួមជាមួយគណបក្សលោក ប្រាយុទ្ធ និងបក្សលោក ប្រាវីដ ដោយសារតែឧត្តមសេនីយ៍ទាំងពីរមានប្រវត្តិធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០១៤ និងបន្តការគ្រប់គ្រងតាមបែបយោធា” ។
ប៉ុន្តែទោះជាយ៉ាងណា គណបក្សភឿថៃក៏ត្រូវការសំឡេងគាំទ្រភាគច្រើនពីសភាទាំងពីរផងដែរ ហើយការបោះឆ្នោតពីសមាជិកព្រឹទ្ធសភា គឺចាំបាច់ខ្លាំងណាស់សម្រាប់បេក្ខជនរបស់ខ្លួនក្នុងការជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ដោយសារតែទាំងលោក ប្រាយុទ្ធ និងលោក ប្រាវីដ គឺជាមេដឹកនាំដ៏មានឥទ្ធិពលលើសមាជិកព្រឹទ្ធសភាជាច្រើនរូបក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន ២៥០ រូបដែលអ្នកទាំងពីរបានតែងតាំង នៅពេលដឹកនាំរដ្ឋាភិបាល ក្រោយការធ្វើរដ្ឋប្រហារ ។

គួរបញ្ជាក់ថា គណបក្សភឿថៃ ដែលជាគណបក្សធំទី ២ នៅក្នុងសភាជាន់ទាប និងមានអាសនៈសមាជិកសភាចំនួន ១៤១ ត្រូវការប្រមូលសំឡេងពីសមាជិកព្រឹទ្ធសភា និងរដ្ឋសភាយ៉ាងតិច ៣៧៦ នៅក្នុងការបោះឆ្នោតសភាជុំបន្ទាប់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ក្រោយពេលដែលលោក ភីថា បានបាត់ឱកាសមាស ដោយសារតែគោលបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ រុស្ស៊ី កាត់ទោសមេបក្សប្រឆាំងដែលរិះគន់លោក ពូទីន ឲ្យជាប់ពន្ធនាគារ ១៩ ឆ្នាំទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


