ជីវិតកម្សាន្ដ
ខាត់ សុឃីម ចាត់ទុក”ផ្កាស្លា” មានតម្លៃបំផុតចំពោះមនុស្សស្រីគ្រប់រូប
ជាការពិតណាស់សម្រាប់ទំនៀមទម្លាប់ខ្មែរពីបុរាណកាលមក “ផ្កាស្លា” ជាផ្កាដ៏មានសារៈសំខាន់ និងមានតម្លៃខ្លាំងបំផុតក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍ ហើយក៏ជាផ្កាដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បានគ្រប់ៗគ្នា។

ងាកមកចាប់អារម្មណ៍តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏ថ្លែងប្រាប់ដោយបានចាត់ទុកដែរថា “ផ្កាស្លា” មានតម្លៃបំផុតចំពោះមនុស្សស្រីគ្រប់រូប ដែលពួកគាត់តែងប្រាថ្នាចង់បាន។ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា គ្មានក្លិន គ្មានពណ៌ស្រស់ស្អាត គ្មានតម្លៃ គ្មានអ្នកចាប់អារម្មណ៍ តែមានតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់មនុស្សស្រីគ្រប់រូប(ផ្កាស្លា)។

រម្លឹកដល់រឿង “ផ្កាស្លា” នេះដែរ តារាពហុជំនាញ ខាត់ សុឃីម ក៏នឹកឃើញដល់អតីតកាលរបស់ខ្លួនជាមួយស្វាមី តាមរយៈការបញ្ចេញរូបភាពនៅក្នុងថ្ងៃមង្គលការប្រមាណ ៣ សន្លឹក ដោយភ្ជាប់ខ្លឹមសារដ៏មានអត្ថន័យថា «អរគុណ ប្ដីសម្លាញ់ ដែលផ្ដល់តម្លៃ»។ អ្នកនាង ខាត់ សុឃីម មកដល់ពេលនេះ កំពុងមានសុភមង្គលខ្លាំងណាស់ ខណៈនាង និងស្វាមី តែងបង្ហាញពីក្ដីស្រឡាញ់ និងភាពផ្អែមល្ហែមនៅក្នុងគ្រួសារ ដើម្បីឲ្យជីវិតគូកាន់តែមានន័យថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា “ផ្កាស្លា” គឺជាផ្កាមានពណ៌ពងមាន់ មានក្លិនក្រអូបប្រហើរតិចៗ ទោះបីមើលទៅមិនមែនជាផ្កាដែលមានសម្រស់ស្រស់ស្អាត ក្លិនក្រអូបឈ្ងុយឈ្ងប់ ប៉ុន្តែគឺជាផ្កាដ៏មានតម្លៃរបស់មនុស្សស្រីគ្រប់រូបក្នុងជីវិតរបស់ពួកគេ។ ប្រសិនជាគេជ្រើសរើសដៃគូជីវិត ត្រូវផ្កាស្លានោះកាន់តែវិសេសវិសាលថែមទៀត៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


