ព័ត៌មានជាតិ
ឈើស្រឡៅ២១កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះរឹបអូស
កម្លាំងសមត្ថកិច្ចចម្រុះ ចុះរឹបអូសឈើ២១កំណាត់ដែលក្រុមឈ្មួញដឹកជញ្ជូនយកមកលាក់ទុក និងដឹកបន្តលក់នៅប្រទេសវៀតណាម តាមច្រករបៀងមួយចំនួន ជាប់ព្រំដែនកម្ពុជា-វៀតណាម។

ក្នុងប្រតិបត្តិការចុះរឹបអូសឈើខាងលើនេះបានធ្វើឡើង កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុច២ទីតាំងផ្សេងគ្នា ស្ថិតក្នុងភូមិមុយ ឃុំញ៉ាង និងភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី។

លោកឧត្ដមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី១វិច្ឆិកានេះ ថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីគណៈបញ្ជាការឯកភាពខេត្តឲ្យកម្លាំងសមត្ថកិច្ចចម្រុះចុះទៅទីតាំងខាងលើនេះ រួមមាន ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើបរកែវ កម្លាំងអាវុធហត្ថស្រុក និងកម្លាំងអធិការនគរបាលស្រុកអណ្តូងមាស ដោយមានការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះរឹបអូសគំនរឈើប្រភេទស្រឡៅចំនួន២កន្លែងផ្សេងគ្នា ក្នុងនោះគំនរឈើទី១ មានចំនួន១១កំណាត់ ជាប្រភេទឈើស្រឡៅ ស្ថិតនៅក្នុងភូមិមុយ និងគំនរឈើទី២ មានចំនួន១០កំណាត់ ស្ថិតនៅក្នុងភូមិកេត ឃុំញ៉ាង សរុប២កន្លែង ចំនួន២១កំណាត់ មានមុខកាត់ឃ្លុំបួនជ្រុង ប្រវែង២,៥០ម៉ែត្រ ទៅ៣ម៉ែត្រ ស្មើនឹង៦.៧២០ម៉ែត្រគូប។
លោកថា ក្រោយពីសារព័ត៌មាន បានបង្ហោះរូបភាពម៉ូតូដឹកឈើដូចហែកឋិនក្នុងបណ្ដាញសង្គម Facebook របស់អ្នកសារព័ត៌មាននោះ បន្ទាប់មក លោក ថង សាវុន អភិបាលខេត្ត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅទីនោះ។ ប៉ុន្តែមិនមានដូចការបង្ហោះរបស់សារព័ត៌មាននេះទេ ឬមួយម៉ូតូដឹកឈើទាំងនេះបានឆ្លងផុតទៅហើយនោះជួបប្រទះឃើញតែឈើចំនួន២១កំណាត់តែប៉ុណ្ណោះ។
បច្ចុប្បន្ន វត្ថុតាង បានប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបរកែវ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ព្រៃឈើ៕
អត្ថបទ ៖ អ៊ុច សាវុទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


