ព័ត៌មានជាតិ
គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត តំណាងរាស្រ្ដ នៅពាក់កណ្ដាលខែសីហានេះ
នៅពាក់កណ្ដាលខែសីហា ឆ្នាំ ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។ តំណាងគណបក្សនយោបាយ, តំណាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរដែនដី ជាដើម នឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងសន្និបាតនេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នៅឯខេត្តបាត់ដំបង។

ប្រធានបទដែលត្រូវយកទៅពិភាក្សាមានចំនួន ៥ រួមមាន៖ ១. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត, ២. ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត, ៣. ការឃោសនាបោះឆ្នោត, ៤. ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត និង ៥. ការបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត។
លោក សោម សូរីដា បានបញ្ជាក់ថា «ប្រធានទាំង ៥នេះ គឺជាប្រធានបទដែលដាក់ឲ្យពិភាក្សាគ្នា នៅក្នុងសន្និបាតបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ»។
សម្រាប់ភាគីដែលចូលរួមក្នុងសន្និបាត នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣នោះ រួមមាន៖ មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់, តំណាងគណបក្សនយោបាយ, តំណាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរដែនដី ដែលទទួលបន្ទុកលើផ្នែកសន្តិសុខ សម្រាប់ការបោះឆ្នោត។
ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ ត្រូវបានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានវាយតម្លៃថា បានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ដោយមានកិច្ចសហការល្អពីសំណាក់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


