Connect with us

ព័ត៌មានជាតិ

សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញជាផ្លូវការហើយ

បានផុស

នៅ

សមាសភាពគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី ៧ ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវបានបង្ហាញជាផ្លូវការហើយ នៅល្ងាចថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ នៅឯវិមាន ៧មករា នៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៦ ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ និងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលនឹងចូលកាន់តំណែងនាពេលឆាប់ៗខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃពុធថា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ សមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា គណបក្ស​ប្រជាជនកម្ពុជា គ្មានទម្លាប់ឈ្លោះគ្នា ដណ្ដើមអំណាចគ្នា ឬក៏តំណែងនេះ តំណែងនោះ នោះឡើយ គឺមានតែសាមគ្គីភាពគ្នាតែប៉ុណ្ណោះ ដោយបានស្រុះស្រួលគ្នាក្នុងការរៀបចំអ្នកដឹកនាំបន្តវេន សម្រាប់អាណត្តិទី ៧ តទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម