ជីវិតកម្សាន្ដ
កុមារអូទីស្សឹមច្រៀងបទ«Solo Again»ធ្វើឲ្យ វណ្ណដា រំភើបលាយទឹកភ្នែក
ភ្នំពេញ៖ តារាចម្រៀង ម៉ាន់ វណ្ណដា ហៅ វណ្ណដា កាលពីថ្មីៗនេះបានទៅជួបសួរសុខទុក្ខ និង ចែករំលែកក្តីស្រលាញ់ ដល់កុមារអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅខេត្តកណ្តាល។ ក្នុងឱកាសនោះ អ្វីដែលចាប់អារម្មណ៍ គឺគេឃើញលោក វណ្ណដា បង្ហាញក្តីរំភើបខ្លាំងរហូតស្រក់ទឹកភ្នែកក្រោយកុមារអូទីស្សឹមម្នាក់ច្រៀងបទ«Solo Again»និងបទ«កំលោះស្រុកខ្មែរ »របស់ខ្លួន។

ប្រាកដណាស់នៅលើបណ្តាញសង្គមTikTok និងហ្វេសប៊ុកក៏មានការចែករំលែកសកម្មភាពរបស់កុមារអូទីស្សឹម ច្រៀងបទ«Solo Again»របស់លោក វណ្ណដា ជាមួយការលើកទឹកចិត្តនិងសរសើរសមត្ថភាពផងដែរ។
នៅលើគណនីហ្វេសប៊ុកលោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានលើកឡើងថា ការផ្ទុះក្នុង បណ្តាញសង្គម តិកតុកថ្មីៗនេះ ដោយមានសិស្សអូទីស្សឹមរបស់ខ្ញុំម្នាក់បានខំច្រៀងចម្រៀងអាដលរបស់គាត់២បទ ដោយមានសំឡេងគាំទ្រ ៩០ភាគពីមហាជនគ្រប់ស្រទាប់យុវវ័យ។

លោកបន្តទៀតថា «កូនសិស្សរបស់ខ្ញុំម្នាក់បានច្រៀងចម្រៀង២បទរបស់លោក វណ្ណដា ជាអាដល់របស់គាត់ គឺបទ”Solo Again” និងបទ”កំលោះស្រុកស្រែ” ខណៈដែលម្ចាស់បទនេះគឺ លោក ម៉ាន់ វណ្ណដា បានមកជួប ពួកគេដោយផ្ទាល់នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅតែម្តង ដោយលោក វណ្ណដា មានក្តីរំភើបលាយឡំ និងទឹកភ្នែករលីងរលោងដោយសារលោកមិននឹ កស្មានថាកុមារអូទីស្សឹមម្នាក់នេះអាចច្រៀងចម្រៀងគាត់បាន។

នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបញ្ជាក់ថា” ខ្ញុំសូមជម្រាបជូនថា កុមារអូទីស្សឹមមានចំនុចពិសេ សមួយ ដែលអ្នកផ្សេងពិបាកនឹងធ្វើបានពិសេសត្រង់ ថាបើគាត់ពូកែរអ្វីមួយហើយគឺច្បាស់លាស់បំផុតចំ ពោះប្អូនដែលបានរិះគន់ ខ្ញុំមិនបន្ទោសទេមកពីប្អូនមិនយល់តែសូមប្អូនរៀនស្វែងពីមនុស្សដែលមានអូទីស្សឹមឡើងវិញសូម្បីតែអំពូលភ្លើងដែលយើងកំពុងប្រើបច្ចុប្បន្នក៏ជាស្នាដៃមនុស្សអូទីស្សឹមជាអ្នករកឃើញមុនគេដែរបើគ្មានពួកគាត់ទេពិភពលោកមកទល់និងពេ លនេះប្រហែលនៅតែប្រើចង្គៀងប្រេងកាតនៅឡើយទេ”។
លោកបម្ថែមថា សូមចូលរួមចែករំលែកក្តីស្រឡាញ់ ពេ ញបេះដូងនិងចងចាំស្នាមញញឹមរបស់កុមារអូទីស្សឹម ទាំងអស់ នេះជាមួយ យើងទាំងអស់គ្នានៅពេលអ្នកសម្រាកពីកាងារហើយខ្ញុំជឿថា អ្នកនិងមានសេចក្តីសុខក្នុងចិត្តពេល ឃើញពួកគេញញឹមមករកអ្នកនៅវេលានោះ ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


