ព័ត៌មានជាតិ
ត្រឹម៣ថ្ងៃ រកឃើញគ្រាប់មិនទាន់ផ្ទុះ ២ ១១៦គ្រាប់ ក្នុងវិទ្យាល័យមួយនៃខេត្តក្រចេះ
ត្រឹមតែរយ:ពេល៣ថ្ងៃ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកំចាត់មីនទី៥ ទទួលទិសខេត្តក្រចេះ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន ២ ១១៦គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ។ នេះបើតាមការឲ្យដឹងរបស់លោក ហេង រតនា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

លោក ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលសម្មភាពកំចាត់មីន ហៅកាត់ថា «ស៊ីម៉ាក់» តាមរយ:បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបញ្ជាក់ថា ក្នុងរយៈពេលតែ៣ថ្ងៃ (១១-១៣ ខែសីហា ឆ្នាំ២០២៣) កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាម បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួន ២ ១១៦គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់M79 ចំនួន ២ ០៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។

ទន្ទឹមនឹងនោះ លោកថា តាមការវាយតំលៃស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យ អាចមានចំនួនច្រើនទៀត ដែលទាមទារការបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យកម្លាំងស៊ីម៉ាក់ អាចបោសសម្អាតធានាសុវត្តិភាព ជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់នេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


