Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួន អ្នក​បើក​ម៉ូតូកង់​បី​បញ្ច្រាស​និង​ទាញ​ដំបង​គំរាម​កំហែង​អ្នក​ដំណើរ

បានផុស

នៅ

កណ្តាល ​៖ លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បានឱ្យដឹង​នា​យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៣​ថា អ្នក​បើក​ម៉ូតូ​រ៉ឺម៉ក​កង់បី បញ្ច្រាស​ទិសដៅ​ចរាចរ​ណ៍ហើយ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ ពេលនេះ សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល ឃាត់ខ្លួន​បាន​ហើយ​នៅ​ស្រុក​ខ្សាច់កណ្ដាល។ បន្ទាប់ពី​សហការ​ជាមួយ នគរបាល​ស្រុក​មុខកំពូលទើប​ឈានទៅដល់ការឃាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការ​បន្ត​ថា ពេលនេះ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល​កំពុង​រៀបចំ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ដោយហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម