Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម​ ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ាណា បាន​ចាត់​ឱ្យក្រុម​ការងារ​នាំ​យក​ថវិកា​ជូន​គ្រួសារ​សពសមាជិក​យុវជន ​នៃ​គណៈកម្មការ​ស.ស.យ.ក ​ក្រុង​បាវិត

បានផុស

នៅ

នា​ថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ​ឯកឧត្ដម ឌី វិជ្ជា អនុ​ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា និង​ជា​ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង និង​លោកជំទាវ ហ៊ុន ម៉ាណា បាន​ចាត់​ឱ្យ​ក្រុម​ការងារ​នាំ​យក​ថវិកា​ជូន​គ្រួសារ​សព សមាជិក​យុវជន​នៃគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងបាវិត​ខេត្តស្វាយរៀង​ ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ការងារ​បាន​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​ថវិកា​ចំនួន០១លានរៀល ទឹកសុទ្ធចំនួន​១០កេស និងទឹកក្រូចចំនួន​០៥កេស ជូន​ដល់​គ្រួសារ​សព​ប្អូនស្រី ឈឿន ម៉ារីយ៉ា ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ជាតិ​លេខ១ កាល​ពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម