ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ យកថវិកាប្រមូលបានពីសប្បុរសជនជួយសម្រាលថ្លៃព្យាបាល ព្រឹទ្ធាចារ្យ សាន គឹមស៊ាន
តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បន្ទាប់ពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនឈឺរបស់លោកគ្រូតាក្រមាមាសព្រឹទ្ធាចារ្យ សាន គឹមស៊ាន នាងក៏បានស្វះស្វែងប្រកូកប្រកាសអំពាវនាវដល់សប្បុរសជន ដើម្បីស្វែងរកថវិកាក្នុងការជួយសម្រាលថ្លៃព្យាបាលលោកគ្រូតា។

ជាក់ស្ដែងកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ ម្សិលមិញ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បាននាំយកថវិកាប្រមូលបានពីសប្បុរសជនជាង ១ ពាន់ដុល្លារ ទៅឧបត្ថម្ភដល់លោកគ្រូតាក្រមាមាសព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ។

កញ្ញា ពេជ្រ ចរណៃ បានប្រាប់”កម្ពុជាថ្មី” ឲ្យដឹងថា «ខ្ញុំ បានយកថវិកាចំនួន ១៥០០ ដុល្លារ ដែលទទួលបានពីពុកម៉ែសប្បុរសជន បរិច្ចាគសម្រាប់ជួយសម្រួលថ្លៃព្យាបាលដល់លោកគ្រូតា សាន គឹមស៊ាន ខណៈគាត់ពេលនេះកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ»។ ពេជ្រ ចរណៃ បានបញ្ជាក់ដោយខ្លីថា «លោកគ្រូតា បានផ្ដាំផ្ញើអរគុណ និងជូនពរដល់បងប្អូនទាំងអស់គ្នា ដែលបានជួយសម្រួលដល់ថ្លៃព្យាបាលលោក»។

ពេជ្រ ចរណៃ បញ្ជាក់បន្ថែមថា មកដល់ពេលនេះអាការជំងឺរបស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន បានប្រសើរខ្លះហើយ បន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះបន្ទាន់ទាំងកណ្ដាលអធ្រាត្រនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយសារធ្វើទុក្ខ ក្អួតចង្អោរ ល្ហិតល្ហៃ អស់កម្លាំងខ្លាំង កាលពីថ្មីៗ មុននេះ។

សូមបញ្ជាក់ថា លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ត្រូវបានគេចាត់ទុកថាលោកគ្រូជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ”ល្បុក្កតោ” រហូតពិភពលោកបានស្គាល់ និងល្បីល្បាញលើឆាកអន្តរជាតិ។ ជាការពិត លោកគ្រូតា សាន គឹមស៊ាន ទោះបីពេលនេះអាយុច្រើនហើយក្ដី តែលោកបានប្រើពេលវេលាស្ទើរតែពេញមួយជីវិតរបស់ខិតខំប្រឹងប្រែងចងក្រងឯកសារលើកស្ទួយផ្សព្វផ្សាយ និងលះបង់ច្រើនណាស់ ដើម្បីវប្បធម៌ក្បាច់គុនបុរាណខ្មែរគុន”ល្បុក្កតោ”៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច