Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងចំនួនសំឡេងគាំទ្រសរុបដែលលោក ស្រេតថា ទទួលបានក្នុងការ​បោះឆ្នោតសភា ក្លាយជានាយករដ្ឋមន្ត្រី

បានផុស

នៅ

បេក្ខភាពមកពីគណបក្សភឿថៃលោក ស្រេតថា ថាវីស៊ីន នៅថ្ងៃអង្គារនេះត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្នុង​ចំណោម​សំឡេង​ឆ្នោតគាំទ្រ​ទាំង ​៤៨២ ​សម្រាប់​លោក ស្រេតថា ​មាន ​៣៣០ ​សំឡេងកើតចេញ​ពី​សមាជិករដ្ឋសភា ​និង ​១៥២ សំឡេងមក​ពី​សមាជិក​ព្រឹទ្ធសភា ខណៈដើម្បីក្លាយជានាយករដ្ឋមន្ត្រីគណបក្សឈ្នះឆ្នោតត្រូវសំឡេងគាំទ្រពីសមាជិករដ្ឋសភា និងព្រឹទ្ធសភាយ៉ាងតិច ៣៧៦ ។

ដោយឡែកសម្រាប់​សំឡេង​ឆ្នោតបោះប្រឆាំងឧកញ៉ាអចលនទ្រព្យវ័យ ៦០ ឆ្នាំ​ទាំង ១៦៤ នេះមានសមាជិករដ្ឋសភា ១៥២ រូប និង ១២ រូប​ជា​សមាជិក​ព្រឹទ្ធសភា ខណៈ​សំឡេងអនុបវាទ​ចំនួន ៨១ គឺ​មក​ពី​សមាជិករដ្ឋ​សភា ១៣ ​រូប និង​សមាជិក​ព្រឹទ្ធសភា ៦៨ ​រូប ។

គួរបញ្ជាក់ថា ការជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មីនេះ ក៏បញ្ចប់ភាពជាប់គាំងផ្នែកនយោបាយក្នុងការបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃផងដែរ បន្ទាប់ពីអូសបន្លាយពេលប្រមាណ ១០០ ថ្ងៃមកហើយ ចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភាមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ រកបាននាយករដ្ឋមន្ត្រីថ្មីហើយ ក្រោយជាប់គាំងអស់ពេល ៣ ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម