សន្តិសុខសង្គម
បន្តិចទៀតនេះ សមត្ថកិច្ចនឹងបង្ហាញពីប្រតិបត្តិការចាប់ក្រុមឧក្រិដ្ឋជន រំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ នាពេលបន្តិចទៀតនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីប្រតិបត្តិការចាប់ក្រុមឧក្រិដ្ឋជន រំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ខណៈអ្នកទោសដែលរត់គេចនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ។

កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានតាមប្រម៉ាញ់ និងឃាត់ខ្លួនមេក្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស ៥២ឆ្នាំ ពីបទជួញដូគ្រឿងញៀនចំនួន ២លើកនោះ បានមកវិញហើយ។

ឧក្រិដ្ឋជនរូបនេះ ត្រូវបានក្រុមជនសង្ស័យបិទមុខ ៦នាក់ ជួយរំដោះឲ្យគេចខ្លួន នៅមន្ទីពេទ្យធ្មេញមួយកន្លែង ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ។ មកដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ សមត្ថកិច្ច បានចាប់ខ្លួនឧក្រិដ្ឋជនពាក់ព័ន្ធចំនួន ១១នាក់ រួមទាំងអ្នកទោសដែលត្រូវរំដោះនោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញដែរ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


