ព័ត៌មានអន្ដរជាតិ
យានអវកាស ឥណ្ឌា បង្កើតប្រវត្តិសាស្ត្រចុះចតយ៉ាងជោគជ័យលើឋានព្រះចន្ទ
យាន Chandrayaan-3 របស់ឥណ្ឌាកាលពីថ្ងៃពុធ បានធ្វើការចុះចតយ៉ាងជោគជ័យនៅលើផ្ទៃព្រះចន្ទនៅប៉ូលខាងត្បូង ដែលក្លាយជាភាពជោគជ័យមួយដ៏ធំធេងសម្រាប់កម្មវិធីអវកាសរបស់ឥណ្ឌា ។

ការចុះចតតាមការគ្រោងទុកនេះ បានចារប្រវត្តិសាស្រ្តឲ្យឥណ្ឌាក្លាយជាប្រទេសទី៤ ទទួលបានជោគជ័យក្នុងចុះចតនៅលើឋានព្រះចន្ទ បន្ទាប់ពីសហភាពសូវៀត សហរដ្ឋអាមេរិក ចិន និងជាប្រទេសដំបូងគេបំផុតដែលបោះទង់ជាតិនៅប៉ូលខាងត្បូងនៃផ្ទៃព្រះចន្ទ ។
សម្រាប់បេសកម្មនៅប៉ូលខាងត្បួងមួយនេះដែរ គឺដើម្បីស្វែងរកធនធានធម្មជាតិកម្រផ្សេងៗ ក៏ដូចជាប្រភពទឹកដែលអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាស្ថិតនៅក្នុងទម្រង់ជាទឹកកកនៅឡើយ ។

តាមរយៈភាពជោគជ័យនៃការចុះចតនេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និយាយថា ជោគជ័យនេះជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់ ហើយលោកមានទំនុកចិត្តថា ប្រទេសទាំងអស់ក្នុងពិភពលោក រួមទាំងប្រទេសមកពីពិភពលោកភាគខាងត្បូង ក៏អាចមានសមត្ថភាពសម្រេចបាននូវសមិទ្ធផលបែបនេះដូចគ្នា ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន រុស្ស៊ីក៏បានព្យាយាមបញ្ជូនយាន Luna-25 ទៅកាន់ប៉ូលខាងត្បូងដូចឥណ្ឌាដែរ ប៉ុន្តែបេសកម្មមួយនោះ មិនទទួលបានជោគជ័យឡើយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


