វប្បធម៌ ជំនឿ
ចិត្តសាស្ត្រ៖ រូបភាពឃើញដំបូងនឹងប្រាប់ថា ក្នុងបេះដូងអ្នកឯកោឬអត់?
រូបភាពដំបូងដែលអ្នកឃើញឬការសាកល្បងដែលយើងខ្ញុំនាំមកជូនរួមគ្នាក្នុងថ្ងៃនេះ នឹងប្រាប់អ្នកថាអ្នកបានឃើញអ្វីមុនគេ។ ការមើលឃើញវត្ថុនៅនឹងមុខមុនគេបង្អស់ ប្រៀបដូចជាចិត្តសាស្រ្តឬក្បួនទស្សនទាយពីបុគ្គលិកលក្ខណៈរបស់អ្នកពីខាងក្នុង។

សូមមើលចម្លើយខាងក្រោមនេះ៖
ប្រសិនបើអ្នកឃើញបុរសម្នាក់
ទោះបីនៅខាងក្រៅវាមើលទៅមានភាពតានតឹងខ្លាំង។ ប៉ុន្តែក្នុងចិត្តអ្នកប្រាថ្នាចង់បានសេចក្ដីស្រឡាញ់ និងមាននរណាម្នាក់នៅក្បែរ។ ទោះបីជាអ្នកញញឹម និងរីករាយប៉ុណ្ណាក៏ដោយ ប៉ុន្តែមិនអាចបដិសេធបានទេពេលនៅម្នាក់ឯង មានពេលមួយដែលបេះដូងរបស់អ្នកលោត។ អ្នកតែងតែគិតថា ហេតុអ្វីបានជាពិភពលោកនេះធំធេងម្ល៉េះ? ប៉ុន្តែបែររកនរណាម្នាក់មកកំដរជីវិតតូចមួយនេះមិនបានផង! ប៉ុន្តែប្រសិនបើអ្នកមានស្នេហាហើយតែនៅតែមានអារម្មណ៍ឯកោ សូមឲ្យវាជាបញ្ហានៃពេលវេលាហើយប្រញាប់ដោះសករាយវិញ។ សម្រាប់មនុស្សនៅលីវ ប្រាកដណាស់មិនយូរឬឆាប់ទេ អ្នកនឹងជួបមនុស្សដែលត្រឹមត្រូវច្បាស់ ចូលមកធ្វើឲ្យជីវិតអ្នកមិនឯកាទៀតទេ។
ប្រសិនបើអ្នកអាចមើលឃើញកណ្ដុរ
អ្នកសប្បាយចិត្តនៅម្នាក់ឯង! ការធ្វើដំណើរទៅណាមកណា ឬធ្វើអ្វីតែម្នាក់ឯងត្បិតថាសោកសៅបន្តិច។ យ៉ាងណាក៏ដោយអ្នកមិនដែលចាប់អារម្មណ៍នឹងជីវិតអស់នោះឡើយ។ អ្នកជាប្រភេទមនុស្សចូលចិត្តចំណាយពេលតែម្នាក់ឯង។ ចូលចិត្តភាពស្ងៀមស្ងាត់នៅក្នុងបន្ទប់។ មិនចង់និយាយជាមួយនរណា ហើយផ្ដោតលើការលេងទូរស័ព្ទ ឬមើលកុននៅក្នុងបន្ទប់តែម្នាក់ឯង ឬចេញទៅធ្វើដំណើរស្វែងរកអ្វីថ្មី។ ជីវិតនេះអ្នកគិតថា បើចង់ទៅណាក៏អាចទៅបានមិនបាច់ពាំនាំដៃគូច្រើននាំឈឺក្បាល។ ចំពោះស្នេហាវិញ? អ្នកដឹងនិងយល់ថា វាត្រូវការពេលវេលាដើម្បីស្វែងរកមនុស្សដែលត្រឹមត្រូវ ដូច្នេះអ្នកមិនប្រញាប់ប្រញាល់ក្នុងការស្វែងរកស្នេហានោះទេ។ ស្របពេលនេះ គឺជាពេលដែលត្រូវឆ្លៀតពេលស្រលាញ់ និងមើលថែខ្លួនឯងប្រសើរជាង៕
គ្រូ ណុប
ចុចអាន៖ចិត្តសាស្ត្រ៖ រូបភាពឃើញដំបូងនឹងប្រាប់ថា អ្នកមានអារម្មណ៍បែបណាពេលជួបបញ្ហា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


