វប្បធម៌ ជំនឿ
ពេជ្រ ចរណៃ បញ្ជាក់ថា សៀវភៅក្បាច់គុនបុរាណខ្មែរល្បុក្កតោថ្នាក់ក្រមា”ស” មានលក់ហើយ!
ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីកញ្ញា ពេជ្រ ចរណៃ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា សៀវភៅក្បាច់គុនបុរាណខ្មែរល្បុក្កតោថ្នាក់ក្រមា”ស” ដែលចងក្រងដោយលោកគ្រូតាក្រមាមាសព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានចាប់ផ្តើមដាក់លក់បណ្តើរៗ ដើម្បីងាយស្រួលសម្រាប់អ្នកចង់ហាត់រៀន។

ជាការពិត ល្បុក្កតោគឺជាក្បាច់គុនវប្បធម៌ខ្មែរដែលកំពុងតែមានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជា និងពិភពលោក។ ចំណែកឯព្រឹទ្ធាចារ្យផ្នែកក្បាច់គុនបុរាណខ្មែរ”ល្បុក្កតោ” គឺលោកគ្រូក្រមាមាសសាន គឹមស៊ាន មហាជនជាច្រើនពិតជាបានស្គាល់គ្រប់គ្នា។

លោកគ្រូតា ត្រូវបានគេចាត់ទុកថា លោកគ្រូជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមលើកស្ទួយ ផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតធ្វើឲ្យពិភពលោកបានស្គាល់និងល្បីល្បាញលើឆាកអន្តរជាតិ។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃកូនសិស្សលោកគ្រូតាបានបញ្ជាក់ថា សម្រាប់បងប្អូនដែលចង់ទិញសៀវភៅ ក្បាច់គុនបុរាណខ្មែរល្បុក្កតោថ្នាក់ក្រមា”ស” គឺមានលក់ហើយ ដូច្នេះអាចកុម្ម៉ង់បាន ព្រោះងាយស្រួលសម្រាប់បងប្អូនដែលចង់ហាត់រៀនតាមនឹងចង់ដឹងច្បាស់ពីប្រវត្តិនៃក្បាច់គុនបុរាណខ្មែរដែលមានអាយុកាលជាង២០០០ឆ្នាំ។

ចំណែកតម្លៃត្រូវបានកញ្ញា ពេជ្រ ចរណៃ បានឲ្យដឹងថា សម្រាប់១ក្បាលត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ទោះបីលោកពេលនេះមានអាយុច្រើនហើយក្តី តែលោកគ្រូតាបានប្រើពេលវេលាស្ទើរតែពេញមួយជីវិតរបស់លោក ខិតខំប្រឹងប្រែងចងក្រងឯកសារលើកស្ទួយផ្សព្វផ្សាយ និង លះបង់ច្រើនណាស់ ដើម្បីវប្បធម៌ក្បាច់គុនបុរាណខ្មែរគុន”ល្បុក្កតោ”។
តារាសម្តែងកញ្ញាពេជ្រ ចរណៃដែលជាកូនសិស្សលោកគ្រូតាបន្ថែមថា លោកគ្រូតាក្រមាមាស សានគឹមស៊ាន ពេលនេះលោកបានលះបង់ដើម្បីវប្បធម៌ក្បាច់គុន ល្បុក្កតោខ្មែរលើសពីសុខភាពខ្លួនឯងទៀត។ នាងបន្តថា ទោះពេលនេះលោកធ្លាក់ខ្លួនឈឺ ក៏លោកគ្រូតានៅឆ្លៀតចងក្រងក្បាច់គុនបន្ថែមទៀតដើម្បីបន្តឱ្យក្មេងៗជំនាន់ក្រោយ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


