ព័ត៌មានអន្ដរជាតិ
តើមូលហេតុអ្វីខ្លះទើបព្រះមហាក្សត្រ ថៃ សម្រេចព្រះទ័យបន្ថូរបន្ថយទោសលោក ថាក់ស៊ីន?
ព្រះមហាក្សត្រថៃព្រះបាទ មហាវ៉ាជីរ៉ា ឡុងកន កាលពីថ្ងៃសុក្របានសម្រេចព្រះទ័យបន្ថូរបន្ថយទោសដាក់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ពីរយៈពេល ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានេះ មុនពេលឈានដល់ការសម្រេចព្រះទ័យបន្ថូរបន្ថយទោសលើលោក ថាក់ស៊ីន នោះ ព្រះបាទ មហាវ៉ាជីរ៉ា ឡុងកន ទ្រង់ក៏មានព្រះរាជតម្រិះពិចារណាលើអង្គហេតុ ក៏ដូចជាកត្តាមួយចំនួនផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ព្រះមហាក្សត្រថៃមានព្រះរាជតម្រិះថា លោក ថាក់ស៊ីន មានភក្ដីភាពចំពោះរាជានិយម នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងបានអនុវត្តការងារជាច្រើនដែលនាំមកនូវផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជានុរាស្ត្រ ។

លើសពីនេះ នៅពេលដែលលោក ថាក់ស៊ីន ត្រូវបានតុលាការចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារហើយនោះ អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ រូបនេះមិនបានបដិសេធ ឬខ្លាចរអារក្នុងការទទួលស្គាល់ទោសកំហុសរបស់ខ្លួនឡើយ ។ ម្យ៉ាងទៀត លោក ថាក់ស៊ីន ក៏មានវ័យចំណាស់ទៅហើយ និងថែមទាំងមានជំងឺដែលតម្រូវឲ្យមានការព្យាបាល និងថែទាំពីគ្រូពេទ្យឯកទេសផងដែរ ។
ហេតុដូច្នេះហើយទើបព្រះមហាក្សត្រទ្រង់បានសម្រេចព្រះទ័យបន្ថូរបន្ថយទោសមកត្រឹម ១ ឆ្នាំសម្រាប់លោក ថាក់ស៊ីន ដោយទ្រង់សង្ឃឹមថា ទ្រង់នឹងប្រើប្រាស់ព្រះបញ្ញាញាន ក៏ដូចជាព្រះរាជកិច្ចរបស់ទ្រង់ ដើម្បីបន្តជួយប្រទេសជាតិ សង្គមជាតិ និងប្រជានុរាស្ត្រជាដើម ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ ករណី បន្ទាប់ពីចុះចតភ្លាមៗនៅទីតាំង VIP មួយកន្លែងក្នុងព្រលានយន្តហោះដនមឿងរបស់ទីក្រុងបាងកក ក្រោយសម្រេចវិលត្រលប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ តើអ្នកណាចុះហត្ថលេខាអមព្រះមហាក្សត្រ ថៃ លើក្រឹត្យបន្ថូរបន្ថយទោសលោក ថាក់ស៊ីន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


