វប្បធម៌ ជំនឿ
យល់សប្តិបាត់រថយន្ត ជាប្រផ្នូលព្រមាននៃរឿងអវិជ្ជមាន
យល់សប្តិបាត់រថយន្ត មិនថារកឃើញ ឬរកមិនឃើញ តាមជំនឿអាចជាប្រផ្នូលនៃទុក្ខព្រួយដែលនឹងកើតឡើងក្នុងជីវិតពិត។

យល់សប្តិបាត់រថយន្ត រកមិនឃើញ
ប្រសិនបើកំពុងជួបបញ្ហាក្នុងជីវិត បានន័យថា នេះជាសញ្ញានៃការកើនឡើងបញ្ហា ស្របពេលដែលការពឹងពំនាក់អ្នកដទៃ មិនអាចសង្ឃឹមអ្វីបានឡើយ។
យល់សប្តិបាត់រថយន្ត រកឃើញវិញ
វាជាប្រផ្នូលនៃការការទទួលបានលាភសំណាងពីការផ្សងសំណាង ការវិនិយោគ ឬជំនួញផ្ទាល់ខ្លួន។
យល់សប្តិបាត់រថយន្ត នៅថ្ងៃចន្ទ
នេះអាចជាសញ្ញាអវិជ្ជមាននឹងកើតមាន ឬមិននឹកស្មានដល់នៅក្នុងជីវិតពិត ដែលវាបណ្តាលឱ្យមានការថប់បារម្ភយ៉ាងខ្លាំង។
យល់សប្តិបាត់រថយន្ត នៅថ្ងៃអង្គារ
អំឡុងពេលនេះអ្នកអាចជួបជាមួយមនុស្សចម្លែក ឬមនុស្សថ្មីជាញឹកញាប់ ហើយអាចនឹងត្រូវប្រឈមមុខជាមួយបញ្ហា ឬការរំខានដែលអាចប៉ះពាល់ដល់សុខភាព។
យល់សប្ដិបាត់រថយន្ត នៅថ្ងៃពុធ
សុបិននេះជាប្រផ្នូលនៃគ្រោះថ្នាក់ក្នុងការធ្វើដំណើរជិត ឬឆ្ងាយ ឬពុំនោះទេការធ្វើដំណើរនឹងមិនអាចទៅដល់ទិសដៅដោយរលូន។
យល់សប្តិបាត់រថយន្ត នៅថ្ងៃព្រហស្បតិ៍
មនុស្សស្និទ្ធស្នាលកំពុងយកចំណេញលើអ្នកមិនថាការរកស៊ី និងវិស័យអ្វីឡើយ។ វាក៏និមិត្តរូបនៃការផ្លាស់ប្ដូរមុខតំណែងដែលពុំសូវល្អប្រសើរផងដែរ។
យល់សប្តិបាត់រថយន្ត នៅថ្ងៃសុក្រ
ក្នុងអំឡុងពេលនេះអ្នកអាចនឹងជួបឧបសគ្គ ឬបញ្ហាក្នុងពេលបំពេញការងារ។
យល់សប្តិបាត់រថយន្ត នៅថ្ងៃសៅរ៍
ឱកាសទទួលបានលាភ លុយកាក់ របររកស៊ី ឬការងារជោគជ័យ អាចពុំមានខ្ពស់ឡើយ ត្បិតរថយន្តដែលបាត់ទៅប៉ះចំធាតុមិនល្អ។
យល់សប្ដិបាត់រថយន្ត នៅថ្ងៃអាទិត្យ
ក្នុងកំលុងពេលនេះអាចមានរឿងឈ្លោះប្រកែកជាមួយមិត្តរួមការងារ ឬអ្នកស្គាល់គ្នា។ ដូច្នេះចូរចៀសវាងការជួបចរចា ឬធ្វើកិច្ចព្រមព្រៀងសំខាន់ៗ៕
អត្ថបទ៖ សន្យា
ចុចអាន៖ សុបិនឃើញអង្ករ ប្រផ្នូលនៃការមានកូន ឯទ្រព្យសម្បត្តិហូរចូលឥតខ្វះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


