Connect with us

ព័ត៌មានជាតិ

មកស្វែងយល់ពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម​ផ្នែកស្ដារនីតិសម្បទា

បានផុស

នៅ

យោង​តាម​ឯកសារ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ឲ្យ​ដឹង​ថា សេវា​ស្តារ​នីតិសម្បទា ជា​តាវកាលិក ឬ អត្ថប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម​ផ្នែក ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព ដែល​ផ្ដល់​ឲ្យ​សមាជិក​នៅ​ពេល​ជួប​ហានិភ័យ​ការងារ គ្រោះថ្នាក់ ឬ ជំងឺ រហូតដល់​ធ្លាក់​ខ្លួន​ពិការភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវា​ស្តារនីតិសម្បទា​នេះ សំដៅ​ដល់​ការ​ផ្ដល់​សេវា​ស្តារ​នីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើងវិញ និង​សេវា​សង្គម ក្នុង​គោលបំណង​ជួយ​ដល់​ជន​មាន​ពិការភាព​អាច​រក្សា ស្តារ ឬ ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​សមត្ថភាព ជំនាញ និង​មុខងារ​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ ដែល​បាន​បាត់បង់ ឬ ខូចខាត​ដោយសារ​ជំងឺ ការ​រង​របួស ឬ ពិការភាព។

សមាជិក ប​.​ស​.​ស ដែល​ទទួលរង​ហានិភ័យ​ការងារ​បណ្ដាល​ឲ្យ​បាត់បង់​សមត្ថភាព​ការងារ​អចិន្ត្រៃយ៍ ឬ ពិការភាព មាន​សិទ្ធិ​ទទួល​បាន​សេវា​ស្តារនីតិសម្បទា ដែល​រួមមាន​សេវា​ស្តារនីតិសម្បទា ផ្នែក​វេជ្ជសាស្ត្រ ឬ សេវា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើងវិញ ឬ សេវា​សង្គម ៖

១.​សេវា​ស្ដារនីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ​

សេវា​ស្តារនីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ ត្រូវ​បាន​ផ្ដល់​ជូន​សមាជិក ប​.​ស​.​ស ដែល​ទទួលរង​ហានិភ័យ​ការងារ សម្រាប់​គាំទ្រ​ដល់​ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ឬ សម្រាប់​ជួយ​សម្រួល​ដល់ ជនរង​គ្រោះ​ដែល​បាន​បាត់បង់​សមត្ថភាព​ការងារ​អចិន្ត្រៃយ៍ ឬ ពិការភាព។

សេវា​ស្តារនីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ សំដៅ​ដល់​ការ​ផ្តល់​ការ​ជួសជុល ឬ ការ​ផ្តល់​ជាថ្មី​អវយវៈ​សិប្បនិម្មិត រណប ឬ ឧបករណ៍ ជំនួយ ការ​ហ្វឹកហាត់​កាយសម្បទា​ឡើងវិញ ការ​ព្យាបាល​ដោយ ចលនា និង​ការ​ផ្តល់​សេវា​ស្តារនីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ​ដទៃ​ទៀត។

២.សេវា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើងវិញ​

សេវា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើងវិញ ត្រូវបាន​ផ្ដល់ជូន​សមាជិក ប​.​ស​.​ស ដែល​ធ្លាក់ខ្លួន​ពិការ​ដោយ​ហានិភ័យ​ការងារ ដើម្បី​មាន​ឱកាស​ទទួល​បានការ​ងារ ឬ មុខរបរ​ថ្មី​ស្របតាម​កាយសម្បទា​របស់​ខ្លួន។ ជន​មាន​ពិការភាព​ដែល​មាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បំពេញ​នូវ​មុខងារ តួនាទី និង​ការ​ទទួល​ខុសត្រូវ​ក្នុង​មុខតំណែង អាច​ទទួល​បាន​ការ​ជួយ​សម្របសម្រួល​រក​ការងារ​ឲ្យ​ធ្វើ។​

៣.សេវា​សង្គម​

ជន​មាន​ពិការភាព​ដោយ​ហានិភ័យ​ការងារ មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ប្រឹក្សា ការ​តម្រង់​ទិស ការ​អប់រំ​ចិត្តសាស្ត្រ និង​សេវា​សង្គម​នានា ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្នែក​ចិត្តសាស្ត្រ​សង្គម ទទួល​បាន​ភាព​ម្ចាស់ការ ស្របតាម​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ។

ដើម្បី​ទទួល​បាន​សេវា​ស្តារនីតិសម្បទា សមាជិក ប​.​ស​.​ស ត្រូវ​ទំនាក់ទំនង​មន្ត្រី ប​.​ស​.​ស នៅ​ស្នាក់ការ​កណ្ដាល ឬ តាម​សាខា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​នៅ​ជិត ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ជួយ​សម្របសម្រួល​ដល់​ការ​ស្នើ​សុំ។

ការ​ដាក់​ពាក្យ​ស្នើ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ប័ណ្ណ​សមាជិក ប​.​ស​.​ស និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ ទៀត ក្នុង​ករណី​ចាំបាច់។ ការ​ផ្តល់សេវា​ស្ដារនីតិសម្បទា​ត្រូវមាន​ការប្រឹក្សា និង​តម្រង់​ទិស ពី ប​.​ស​.​ស ជាមុន និង​មាន​ភាព​សមស្រប​នូវ​លក្ខខណ្ឌ​កាយសម្បទា សតិបញ្ញា កត្តា​ជំរុញ ឬ សមត្ថភាព​ដែល​អាច​ជំរុញ​បាន ព្រមទាំង​ឆន្ទៈ​សហការ​ជាមួយ​អ្នក​ផ្តល់​សេវា។

គួរ​បញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​មាន​ភារកិច្ច​គ្រប់គ្រង និង​ចាត់ចែង​របប​សន្តិសុខ​សង្គម អនុលោម​តាមច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ដែល​រួមមាន​ផ្នែក​ប្រាក់សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការងារ ដោយ​រួមបញ្ចូល​ទាំង​បុគ្គលិក​ធ្វើការ​តាម​ផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នក​បម្រើ​ក្នុង​ផ្ទះ និង​បុគ្គល​ស្វ័យ​និ​យោជន៍៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងអប់រំអនុញ្ញាតឲ្យបេក្ខជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារអាចប្រឡងនៅខេត្តផ្សេងបាន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២២ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម