Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះមូឡាវនៅវៀតណាម បំផ្លិចបំផ្លាញគិតជាទឹកប្រាក់រាប់រយលានដុល្លារ មនុស្សស្លាប់និងបាត់ខ្លួនជិត ១០០នាក់

បានផុស

នៅ

អាជ្ញាធរប្រទេសវៀតណាម បានអះអាងថា ព្យុះទីហ្វុងមូឡាវ ដែលទើបវាយប្រហារភាគកណ្តាលប្រទេសនេះកាលពីសប្តាហ៍មុន បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាទឹកប្រាក់សរុបជាង ៤៣០លានដុល្លារ។ នេះបើតាមការបញ្ជាក់ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជាមួយអាជ្ញាធរក្នុងតំបន់ដែលរងគ្រោះ ចុះផ្សាយលើគេហទំព័ររដ្ឋាភិបាលនៅព្រឹកថ្ងៃច័ន្ទនេះ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានចាត់ទុកព្យុះទីហ្វុងមូឡាវ ជាព្យុះកំណាចបំផុតដែលវាយប្រហារប្រទេសវៀតណាមអំឡុងពេល ២០ឆ្នាំចុងក្រោយនេះ ដោយបានបំផ្លាញលំនៅឋានជាង ៧០០ខ្នង សម្លាប់មនុស្ស និងបាត់ខ្លួនជាង ៨០នាក់។

ត្រឹមខែតុលាកន្លងទៅប៉ុណ្ណោះ ព្យុះ និងគ្រោះធម្មជាតិក្នុងប្រទេសនេះ បានបំផ្លិចបំផ្លាញផ្ទះសម្បែងសរុប ១១១ ៩០០ខ្នង ស្រូវ ៤៥ ០០០ហិកតា បន្លែផ្លែឈើ ២២ ៣០០ហិកតា។ នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិថ្នាក់ជាតិរបស់វៀតណាម៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម