Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីកំពុងរៀបចំទទួលលោក គីម ជុងអ៊ុន សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុង Vladivostok

បានផុស

នៅ

ប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង កំពុងរៀបចំឲ្យ​មានជំនួបកំពូលរវាងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និង លោក គីម ជុងអ៊ុន នៅតំបន់ចុងបូព៌ា ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោក Putin គ្រោង​នឹងធ្វើទស្សនកិច្ចនៅភាគខាងកើតឆ្ងាយនៃទីក្រុង Vladivostok នៅថ្ងៃច័ន្ទ និង​ថ្ងៃអង្គារ ដើម្បីចូលរួមសន្និសីទអន្តរជាតិមួយហៅថា វេទិកាសេដ្ឋកិច្ចបូព៌ា សន្និសីទនេះមានរយៈ​ពេលបួន​ថ្ងៃ គ្រោងនឹងបើកនៅថ្ងៃអាទិត្យក្នុង​ទីក្រុង។

លោក Peskov បាននិយាយថា ប្រធានាធិបតីនឹងថ្លែងសុន្ទរកថានៅក្នុង​សម័យប្រជុំពេញអង្គ​នៅថ្ងៃ​អង្គារស្របពេលដែល​ភ្ញៀវបរទេសនៅក្នុងវេទិកាសេដ្ឋកិច្ច នឹង​រាប់បញ្ចូលទាំងមន្ត្រីជាន់ខ្ពស់​មកពីប្រទេស​ឡាវ និងចិន ហើយថាលោកមិនមានអ្វីត្រូវនិយាយ​អំពីដំណើរទស្សនកិច្ចដែល​អាចធ្វើទៅបាន ដោយមេដឹកនាំកូរ៉េខាងជើងនោះទេ។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ដែនសមុទ្របានប្រាប់សារព័ត៌មាន NHK ថា លោក គីម ជុងអ៊ុន ទំនងជា​នឹង​ចាកចេញពី​ប្រទេស​កូរ៉េខាងជើងនៅថ្ងៃច័ន្ទ តាមរថភ្លើងពិសេសមួយ។

ជាក់ស្ដែង ក្នុងលោកពូទីន នឹងព្យាយាមពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង អំពីលទ្ធភាព​នៃការ​ផ្តល់​អាវុធ​ឲ្យ​កូរ៉េខាងជើង នៅពេលដែលការឈ្លានពាន​របស់រុស្ស៊ីលើអ៊ុយក្រែននៅតែ​បន្ត ព្រមទាំងកិច្ចសហប្រតិបត្តិការយោធាផ្សេងទៀត។

ដោយឡែក នៅ​ស្ថានីយ​មួយក្នុងទីក្រុង Vladivostok រថយន្តស្ទូចមួយត្រូវបានប្រើ​ដើម្បីគូរជញ្ជាំង​អគារ​ស្ថានីយ៍ និង​លាង​សម្អាតស្នាមប្រឡាក់​នៅក្នុងប្រតិបត្តិការ​សម្អាតដែលបាន​បញ្ចប់កាល​ពី​ថ្ងៃសៅរ៍ម្សិលមិញនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ NHK

ចុចអាន៖តើ រុស្ស៊ី និងចិនផ្ញើសារអ្វីខ្លះទៅកាន់លោក គីម ជុងអ៊ុន ក្នុងខួបលើទី ៧៥ នៃការបង្កើតប្រទេសកូរ៉េខាងជើង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម