Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ប្រើប្រាក់យ័ន ចិន ដើម្បីទិញផលិតផលប្រេងរបស់ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់មីយ៉ាន់ម៉ា លោក Kan Zaw បានប្រាប់សារព័ត៌មាន Sputnik ថា ប្រទេសមីយ៉ាន់ម៉ាបានប្រើប្រាស់ប្រាក់យ័នចិនដើម្បីចំណាយលើការផ្គត់ផ្គង់ផលិតផលប្រេងរបស់រុស្ស៊ី ហើយភាគីនានាក៏កំពុងរៀបចំកិច្ចព្រមព្រៀងស្តីពីការបំប្លែងរូបិយប័ណ្ណជាតិទៅវិញទៅមកផងដែរ ។

លោក Kan Zaw បាននិយាយនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ីថា “បច្ចុប្បន្នយើងមិនប្រើប្រាក់រូប្លិ៍របស់រុស្ស៊ីនោះទេ យើងកំពុងប្រើប្រាក់យ័នចិនលើការចំណាយនានាដើម្បីទិញផលិតផលប្រេងរបស់រុស្ស៊ី ។

ទោះយ៉ាងណា មីយ៉ាន់ម៉ាក៏កំពុងព្យាយាមរៀបចំការទូទាត់ប្រាក់ គីយ៉ាត់-រូប្លិ៍ លើកិច្ចព្រមព្រៀងទិញដូរប្រេងរបស់រុស្ស៊ីផងដែរ ហើយអាចនឹងត្រូវបានចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ ។

រឿងរ៉ាវនេះកើតមានឡើង បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានប្រាប់សារព័ត៌មាន Sputnik កាលពីខែកញ្ញាកន្លងទៅថា ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមទិញផលិតផលប្រេងពីរុស្ស៊ីរួចទៅហើយ។

គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចបូព៌ា (EEF) លើកទី ៨ នឹងប្រព្រឹត្តទៅនៅបរិវេណនៃសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Modi លែងប្រើឈ្មោះប្រទេស “ឥណ្ឌា” ក្នុងកិច្ចប្រជុំកំពូល G20

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៥៤ នាទីutes មុន

ម្ចាស់មកុដ Miss Cosmo Cambodia 2025 ត្រៀមទៅប្រកួតលើឆាកអន្តរជាតិ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

Sokha Hotels

ព័ត៌មានពេញនិយម