ព័ត៌មានអន្ដរជាតិ
លោក Modi លែងប្រើឈ្មោះប្រទេស “ឥណ្ឌា” ក្នុងកិច្ចប្រជុំកំពូល G20
ផ្ទាំងស្លាកសម្គាល់ឈ្មោះប្រទេសរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi នៅឯពិធីបើកកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅថ្ងៃសៅរ៍នេះ មិនត្រូវបានគេមើលឃើញសរសេរថា “ឥណ្ឌា” នោះទេ ហើយត្រូវបានប្ដូរមកជាពាក្យថា “Bharat” វិញ ។
លោក Modi ត្រូវបានគេមើលឃើញអង្គុយនៅខាងក្រោយស្លាកឈ្មោះដែលសរសេរថា “Bharat” មិនមែន “ឥណ្ឌា” ដូចរាល់ដងនោះឡើយ ខណៈដែលនិមិត្តសញ្ញា G20 មានឈ្មោះទាំងពីរគឺ “Bharat” សរសេរជាភាសាហិណ្ឌូ និង “ឥណ្ឌា” ជាភាសាអង់គ្លេស ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មានការសង្ស័យថា ប្រជាជាតិអាស៊ីខាងត្បូងមួយនេះ ពិតជានឹងមានការផ្លាស់ប្ដូរឈ្មោះប្រទេសប្រាកដមែន ។ ទោះយ៉ាងណា ទាំងឈ្មោះ “ឥណ្ឌា” និង “Bharat” គឺសុទ្ធសឹងតែជាឈ្មោះផ្លូវការ ពោលប្រទេសមួយនេះប្រើឈ្មោះណាមួយក៏បាន ។
គួរបញ្ជាក់ថា រដ្ឋធានីញូវដែលីកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងលោក ស៊ី ជីនពីង ប្រធានាធិបតីរបស់ប្រទេសចិន មិនមានវត្តមានចូលរួមឡើយ ដោយឲ្យតំណាងរៀង២ខ្លួនមកចួលរួមប្រជុំជំនួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ មុនទៅដល់ ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំ G20 តើយន្តហោះដឹកលោក បៃដិន ឈប់ចាក់សាំងនៅប្រទេសណា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


