ព័ត៌មានជាតិ
សំបកកង់ឡានចាស់ៗ ច្នៃធ្វើស្បែកជើងផ្តល់ ចំណូលដល់លោក អៀម គៀម ៦០ ម៉ឺនរៀល ក្នុងមួយថ្ងៃ
មនុស្សជាច្រើន បានបោះបង់ចោលនូវរបស់ដែលប្រើប្រាស់រួចហើយ ដោយមិនស្តោកស្តាយ។ ជាក់ស្តែងដូចជា សំបកកង់ឡានជាដើម នៅពេលដែលគេប្រើប្រាស់ហើយចាស់គេនឹងប្តូរចេញ ហើយសំបកទាំងអស់នេះ ត្រូវបាន បោះបង់ចោល នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានផងដែរ។

ទោះយ៉ាងណាលោក អៀម គៀម គឺជាមនុស្សម្នាក់ដែលមានគំនិតច្នៃប្រឌិត បានយកសំបកកង់ឡានទាំងនេះ ទៅ កែច្នៃធ្វើជាស្បែកជើងបានច្រើនប្រភេទ មានគុណភាពល្អប្រើប្រាស់បានយូរឆ្នាំ និងមានតម្លៃសមរម្យ។ តាមរយៈ មុខ របរនេះ លោកបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព និងមានលទ្ធភាពឱ្យកូនបានបន្តការសិក្សាផងដែរ។
លោក អៀម គៀម បានប្រាប់ឱ្យដឹងថា អស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដែលលោក បានប្រកបរបរលក់ស្បែកជើង ធ្វើពីសំបកកង់ឡានចល័ត នៅរាជធានីភ្នំពេញ ដោយភាគច្រើនលក់ទៅតាមបណ្ដោយផ្លូវជាតិ ក្បែរព្រលានយន្តហោះ ពោធិ៍ចិនតុង។
អ្នកកែច្នៃសំបកកង់ឡានរូបនេះ បានបន្តថា នៅក្នុងមួយថ្ងៃ អាចផលិតស្បែកជើង ដែលធ្វើពីសំបកកង់ឡាននេះ នៅក្នុង បរិមាណចន្លោះពី ៣០ ទៅ ៤០ គូ។ ដោយលោកបានប្រើប្រាស់គ្រឿងម៉ាស៊ីនសម្រាប់កាត់សំបកកង់ឡាន ដើម្បីជំនួយ ក្នុងដំណើរការផលិត ឱ្យកាន់តែមានភាពងាយស្រួល និងបង្កើនបរិមាណ។

លោក បានបន្ថែមទៀតថា សម្រាប់មធ្យោបាយធ្វើដំណើរគឺប្រើប្រាស់រ៉ឺម៉ក ក្នុងការដឹកស្បែកជើងលក់ជារាល់ថ្ងៃ ពីមួយ កន្លែងទៅមួយកន្លែង។ លោកនិយាយទាំងទឹកមុខញញឹមថា ជាមធ្យមអាចលក់បានប្រហែលជាង ៣០ គូ ដោយក្នុង មួយគូមានតម្លៃ ២ ម៉ឺនរៀល និងរកចំណូលបានជាង ៦០ ម៉ឺមរៀលក្នុងមួយថ្ងៃ។
លោកបានលើកឡើងដូច្នេះថា«សម្រាប់ទំហំនៃការលក់ វាមានការកើនឡើង ឬថយចុះ អាស្រ័យទៅតាមបរិបទតម្រូវការ របស់អតិជិជនជាក់ស្ដែង»។
ទោះបីជាមុខរបរមួយនេះ គេមិនសូវឱ្យតម្លៃក៏ពិតមែន ប៉ុន្តែ លោក អៀម គៀម សប្បាយចិត្តក្នុងការចាប់អាជីពនេះ ព្រោះអាចរកចំណូលម្រាប់ផ្គត់ផ្គង់ជីវិតគ្រួសារ ទៅលើការចំណាយប្រចាំថ្ងៃផ្សេងៗ នឹងសម្រាប់កូនរៀន ផងដែរ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


