ព័ត៌មានអន្ដរជាតិ
តើ ពូទីន នឹងឲ្យ កូរ៉េខាងជើង ដឹកអ្វីទៅប្រទេសវិញ ហើយ រុស្ស៊ី ទទួលបានអ្វីពី គីម ជុងអ៊ុន?
ការធ្វើដំណើរផ្លូវឆ្ងាយរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន តាមរយៈរថភ្លើងពាសដែកទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេមើលឃើញថា ប្រទេសទាំងពីរសុទ្ធតែទទួលបានផលប្រយោជន៍រៀងៗខ្លួន ។
លោក គីម ដែលបានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ និងទៅដល់ស្ថានីយ៍រថភ្លើង Khasan ក្នុងតំបន់ Primorye ចុងបូព៌ារុស្ស៊ីកាលពីថ្ងៃអង្គារ អាចនឹងអញ្ជើញជួបពិភាក្សាជាមួយលោក ពូទីន ស្ដីអំពីកិច្ចព្រមព្រៀមលក់សព្វាវុធដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន ។
ទន្ទឹមនោះ អ្នកជំនាញមើលឃើញថា ក្រោយជំនួបកំពូលរវាងលោក គីម និងលោក ពូទីន រួចហើយនោះ កូរ៉េខាងជើងនឹងផ្ដល់ឲ្យសព្វាវុធជាច្រើនទៅដល់រុស្ស៊ី ដូចជា គ្រាប់សម្រាប់បំពាក់លើកាំភ្លើងធំ ប្រព័ន្ធរ៉ុកកែត និងកាំភ្លើងត្បាល់ ដោយសារតែរុស្ស៊ីកំពុងត្រូវការសព្វាវុធទាំងនេះសម្រាប់គាំទ្រយុទ្ធសាស្ត្រប្រយុទ្ធនៅអ៊ុយក្រែន ជាពិសេសនៅរដូវរងាខាងមុខដែលជាឱកាសដ៏ល្អសម្រាប់កងកម្លាំងទីក្រុងមូស្គូក្នុងការវាយលុក ។
ចំណែកអ្វីដែលកូរ៉េខាងជើងនឹងទទួលបានពីរុស្ស៊ីជាទ្រនាប់ដៃដឹកត្រលប់ទៅប្រទេសវិញនោះ គឺការផ្ដល់ប្រេង និងឧស្ម័នថោកៗជាថ្នូរនឹងការផ្គត់ផ្គង់អាវុធទៅឲ្យលោក ពូទីន ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការផ្ដល់ស្បៀងអាហារទៅឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។
បច្ចុប្បន្នកូរ៉េខាងជើងកំពុងត្រូវការស្បៀងអាហារផ្ដល់ឲ្យប្រជាជនដែលខ្វះខាតអាហារូបត្ថម្ភ ខណៈដែលរដូវប្រមូលផលនៅក្នុងប្រទេសកំពុងខាតចុងខាតដើម ដោយសារតែគ្រោះមហន្តរាយធម្មជាតិបណ្ដាលមកពីខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងជាដើម ។
ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងក៏កំពុងទន្ទឹងរង់ចាំចំណេះដឹងអំពីបច្ចេកវិទ្យាជំរុញនុយក្លេអ៊ែរសម្រាប់កងទ័ពជើងទឹករបស់ខ្លួនផងដែរ បន្ទាប់ពីថ្មីៗនេះទីក្រុងព្យុងយ៉ាងក៏ទើបតែបញ្ចេញនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរ ប៉ុន្តែតាមពិតទៅ វាគឺជានាវាមុជទឹកប្រើម៉ាស៊ូត និងអគ្គិសនីប៉ុណ្ណោះ ។ ដូច្នេះរឿងរ៉ាវនេះហើយទើបលោក គីម ចង់បំប្លែងនាវាមុជទឹករបស់គាត់ និងសាងសង់នាវាថ្មីដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ ហើយមានតែរុស្ស៊ីនេះឯងដែលអាចជួយកូរ៉េខាងជើងបាន ។
គួរបញ្ជាក់ថា ជំនួបលោក គីម និងលោក ពូទីន ម្ដងនេះនឹងក្លាយជាជំនួបកំពូលលើកទី ២ បន្ទាប់ពីមេដឹកនាំទាំងពីបានជួបគ្នាម្ដងរួចទៅហើយនៅឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក គីម នៅក្រៅប្រទេស ក្រោយពិភពលោកជួបប្រទះវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ កូរ៉េខាងជើង បញ្ជាក់គោលដៅនៃដំណើរទស្សនកិច្ច របស់លោក គីម ទៅ រុស្ស៊ី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី