ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីលោក គីម ជុងអ៊ុន, រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សកិច្ចនៅ រុស្ស៊ី ម្តង
ទីក្រុងមូស្គូ បានប្រកាសនៅថ្ងៃពុធទី១៣ខែកញ្ញាថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីរុស្ស៊ី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយសមភាគីលោក Sergei Lavrov។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានបទនៃកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំទាំង២ មិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ។
សេចក្តីប្រកាសនេះធ្វើឡើង ខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងបំពេញទស្សនកិច្ចប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
នៅឯទីលានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome, លោក ពូទីន ប្រាប់លោក គីម ថា រុស្ស៊ី នឹងជួយក្នុងកម្មវិធីរុករកអវកាស និងផលិតគ្រាប់រ៉ុកកែតទៅដល់រដ្ឋាភិបាលកូរ៉េខាងជើង។
គួរបញ្ជាក់ថា នេះគឺជាជំនួបកំពូលលើកទី ២ រវាងលោក គីម និងលោក ពូទីន បន្ទាប់ពីមេដឹកនាំទាំងពី ជួបគ្នាម្ដងកាលពីឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក គីម នៅក្រៅប្រទេស ក្រោយពិភពលោកជួបប្រទះវិបត្តិជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Devdiscourse
ចុចអាន៖ លោក ពូទីន ប្រាប់ គីម ជុងអ៊ុន ថា រុស្ស៊ី នឹងជួយ កូរ៉េខាងជើង ក្នុងកម្មវិធី សំខាន់ៗចំនួន ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


