ព័ត៌មានអន្ដរជាតិ
ក្រសួងការបរទេស ចិន ៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបង្កើត “ច្រករបៀងត្រី និងស្រូវ”
រដ្ឋាភិបាលទីក្រុងប៉េកាំងសង្ឃឹមថា ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់នូវគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការដូចជា “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ។

ការលើកឡើងនេះបានកើតឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Xinhua ដែលបានសួរនាំថា តើចិនយល់ឃើញយ៉ាងណាចំពោះទំនាក់ទំនងចិន-កម្ពុជាបច្ចុប្បន្ន? តើចិនរំពឹងអ្វីខ្លះពីដំណើរទស្សនកិច្ចនេះ?
លោកស្រី Mao Ning បាននិយាយថា “តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីចិន Li Qiang, សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ក៏នឹងជួបលោកប្រធានាធិបតី Xi Jinping និងប្រធានសភាតំណាងប្រជាជនចិនលោក Zhao Leji ផងដែរ” ។

លោកស្រីបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ នឹងបង្ហាញពីដំណើរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។ ជាពិសេសយើងសង្ឃឹមថា នឹងផ្តល់នូវគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការដូចជា “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ហើយរួមគ្នាឆ្ពោះទៅរកយុគសម័យថ្មីរួមគ្នាផងដែរ ។
ជាចុងក្រោយលោកស្រីបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្ដេចចូលកាន់តំណែង ហើយវាបង្ហាញពីសារៈសំខាន់ដ៏ធំធេងដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជាបានផ្សារភ្ជាប់ទំនាក់ទំនងចិន-កម្ពុជា ។ ម្យ៉ាងឆ្នាំនេះក៏ជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ MFA.Gov
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


