Connect with us

ព័ត៌មានអន្ដរជាតិ

ទារកអាយុ ១០ ខែ បាត់បង់ជីវិត បន្ទាប់ពីឪពុកភ្លេចក្នុងឡាននៅ ព័រទុយហ្គាល់

បានផុស

នៅ

ទារកអាយុ ១០ ខែ បានបាត់បង់ជីវិត បន្ទាប់ពីត្រូវឪពុកភ្លេចក្នុងរថយន្តដែលចតនៅបរិវេណសាកលវិទ្យាល័យ ព័រទុយហ្គាល់ អស់រយៈពេលជាច្រើនម៉ោងក្រោមកំដៅ ២៦ ដឺក្រេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឪពុករបស់ទារកជា សាស្រ្តាចារ្យ និងជាប្រធាននាយកដ្ឋាននៅបរិវេណជិតទីក្រុង Lisbon ។ គាត់ភ្លេចទម្លាក់កូនចុះនៅកន្លែងមើលថែក្មេង Creche មុនពេលធ្វើការ ដោយសារប្រញាប់ផង និងកូនគេងលក់ស្ងាត់មាត់ផង ។

ពេលគាត់ដឹងពីកំហុសរបស់ខ្លួនភ្លាមៗ គាត់បានទូរស័ព្ទទៅលេង ៩៩៩ ដើម្បីសុំជំនួយ ប៉ុន្តែទារកត្រូវគេប្រកាសថាស្លាប់នៅកន្លែងកើតហេតុតែម្ដង ។

ឪពុកដែលមិនបញ្ចេញឈ្មោះបានចតរថយន្តនៅបរិវេណសាលាប្រហែលម៉ោង ៨ ព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា មុនពេលទៅធ្វើការនៅសាលា Nova School of Science and Technology ។ រហូត​ដល់​ម៉ោង ៣ និង ៣០ នាទី​រសៀល ទើបដឹងខ្លួន ប៉ុន្តែ​យឺត​ពេល​ហើយ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​តូច​នោះ ។

គួរឲ្យដឹងថា បើកំដៅខាងក្រៅ ២៦ អង្សាសេ មានន័យថាសីតុណ្ហភាពនៅខាងក្នុងរថយន្តអាចកើនឡើងទ្វេដងឯណោះ ៕

ប្រែសម្រួល៖ វារី
ប្រភព៖ Dailymail

ចុចអាន៖ ការពិតទាំង ៥ ពីទារក ដែលមិនសូវមានអ្នកដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម