ជីវិតកម្សាន្ដ
បែកធ្លាយ អតីតស្វាមី Katy Perry ធ្លាប់រំលោភស្ត្រីក្រោយការលែងលះត្រឹម ៥ ខែប៉ុណ្ណោះ
លោក Russell Brand ត្រូវគេចោទប្រកាន់ថា បានរំលោភស្ត្រីម្នាក់នៅក្នុងផ្ទះរបស់គាត់ ក្រោយលែងលះពីកំពូលតារាចម្រៀង Katy Perry ត្រឹមតែ ៥ ខែប៉ុណ្ណោះ ។

ជនរងគ្រោះឈ្មោះ Nadia បានឲ្យដឹងថា Russel រុញនាងរំលោភទល់នឹងជញ្ជាំងដោយមិនប្រើស្រោមអនាម័យនៅក្នុងផ្ទះរបស់លោក នៃរដ្ឋ Los Angeles កាលពីខែកក្កដា ឆ្នាំ ២០១២ ខណៈគាត់ និង Katy ទើបតែលែងលះនៅខែកុម្ភៈឆ្នាំដដែលនោះ ។
ក្រៅពី Nadia ស្ត្រីបីនាក់ផ្សេងទៀតក៏បានចោទប្រកាន់ Russell ពីបទរំលោភបំពានផ្លូវភេទ និងផ្លូវចិត្តដែលកើតឡើងរវាងឆ្នាំ ២០០៦ និង ២០១៣ ផងដែរ ។

ជនជាប់ចោទម្នាក់ទៀតឈ្មោះ Alice បានអះអាងថា អតីតស្វាមីម្ចាស់បទ “Dark Horse” រូបនេះ ធ្លាប់បំពាន និងគ្រប់គ្រងនាង នៅពេលនាងមានអាយុ ១៦ ឆ្នាំ ។ គ្រានោះ Russel បង្ខំឲ្យនាងបៀមប្រដាប់ភេទរបស់ខ្លួនរហូតដល់ខក់ទៀតផង ។

យ៉ាងណាមិញ Katy បានលែងលះជាមួយបុរសខាងលើក្រោយរៀបការអស់រយៈពេល ១៤ ខែ ហើយបច្ចុប្បន្ននាងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Orlando Bloom ដែលពួកគេទាំង ២ មានកូនស្រីអាយុ ៣ ឆ្នាំដ៏គួរឲ្យស្រលាញ់ម្នាក់ឈ្មោះ Daisy Dove ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ រឿងរ៉ាវ ៥ យ៉ាង នៃជីវិតដ៏ជូរចត់ ពីតារាចម្រៀង Katy Perry
ចុចអាន៖ Katy Perry ទទួលការអញ្ជើញឲ្យសម្ដែងក្នុងពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


