ជីវិតកម្សាន្ដ
Katy Perry ទទួលការអញ្ជើញឲ្យសម្ដែងក្នុងពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles
តារាចម្រៀង Katy Perry នឹងក្លាយជាសិល្បករម្នាក់ក្នុងចំណោមសិល្បករដែលទទួលបានកិត្តិយសត្រូវបានអញ្ជើញឲ្យសម្ដែងក្នុងពិធីឡើងគ្រងរាជ្យស្តេច Charles នៃចក្រភពអង់គ្លេសនាពេលខាងមុខនេះ ។

នៅក្នុងបទសម្ភាសន៍ជាមួយ Access Hollywood នាង Katy Perry បាននិយាយអំពីការសម្តែងនៅឯពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles ក្នុងខែឧសភា។ ក្នុងនោះ តារាចម្រៀងស្រីរូបនេះក៏បានបង្ហើបបន្ថែមទៀតអំពីបទ ចម្រៀងដែលនាងជ្រើសរើសមកសម្ដែង។ Katy Perry ចែករំលែកថា “ខ្ញុំពិតជា មានអំណរគុណណាស់ដែលបានមានឱកាសនេះ ហើយខ្ញុំបានគិតអំពីបទចម្រៀងដែលខ្ញុំអាចច្រៀងសម្រាប់ឱកាសពិសេសនេះ ដើម្បីគាំទ្រដល់គ្រួសាររាជវង្សអង់គ្លេស” ។

គឺពិតជាណាស់តារាចម្រៀង Katy Perry ជាទូតសុឆន្ទៈសម្រាប់អង្គការសប្បុរសធម៌ The British Asian Trust ដែលសហស្ថាបនិកដោយ King Charles តាំងពីឆ្នាំ ២០២០ ដូច្នេះការទទួលយកកម្មវិធីរបស់នាងមិនមែនជាព័ត៌មានគួរឱ្យភ្ញាក់ផ្អើលពេកនោះទេ។ ក្រៅពី Katy Perry ការប្រគុំតន្ត្រីនៅឯពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles ក៏មានការចូលរួមដូចជាតារាចម្រៀង lionel richie , Andrea Bocelli, ក្រុមចម្រៀងអង់គ្លេស Take That, Bryn Terfel ។

ទន្ទឹងនឹងនោះ កាលពីមុន មានសេចក្តីរាយការណ៍ថាមានតារាចម្រៀងល្បីៗសញ្ជាតិអង់គ្លេសជាច្រើនរួមមាន Elton John, Ed Sheeran, Harry Styles, Adele បានបដិសេធការអញ្ជើញឱ្យសម្តែង ក្នុងពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles ។

យ៉ាងណាមិញ ពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles និងម្ចាស់ក្សត្រី Camilla នឹងធ្វើឡើងនៅ Westminster Abbey (ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស) នៅថ្ងៃទី ៦ ខែឧសភា។ នៅក្នុងនោះ ការប្រគុំតន្ត្រីគ្រងរាជ្យនឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


