ជីវិតកម្សាន្ដ
លាតត្រដាងស្នេហា រវាងអតីតនាយករដ្ឋមន្ត្រីកាណាដា និង Katy Perry
កាលពីថ្ងៃទី ២ ខែសីហា យោងតាមប្រភពឯកជនមួយមកពីប្រទេសកាណាដាបានប្រាប់សារព័ត៌មាន People ថា តារាចម្រៀង Katy Perry និងអតីតនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau មានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក នៅពេលឃើញដំបូង។

ប្រភពដដែលបានចង្អុលបង្ហាញថា មានការទាក់ទាញរវាងពួកគេគឺមានភាពដូចគ្នាច្រើន។ តន្ត្រីគឺជាវត្ថុមួយក្នុងចំណោមវត្ថុជាច្រើនដែលគូនេះអាចចែករំលែកជាមួយគ្នា។ ពួកគេទាំងពីរជាអ្នកមានឧត្តមគតិ រស់នៅក្នុងពិភពលោកដែលជឿថា អាចធ្វើការផ្លាស់ប្តូរជាវិជ្ជមាន ទោះបីជាវាកាន់តែពិបាកក៏ដោយ។
ទោះជាយ៉ាងណាក្តី ស្នេហាកំលោះក្រមុំជួបឧបសគ្គខ្លះដោយសារជីវិតផ្ទាល់ខ្លួន និងនិស្ស័យការងារខុសគ្នា។ ជារួម អ្នកទាំងពីរយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែវានឹងត្រូវការពេលវេលាដើម្បីមើលថាតើទំនាក់ទំនងនេះនឹងទៅទីណា។ នាងកំពុងធ្វើដំណើរជុំវិញពិភពលោក (ដំណើរកម្សាន្ត) ហើយភាគីខាងបុរសកំពុងព្យាយាមស្វែងរកផ្លូវរបស់គាត់ក្នុងជីវិត បន្ទាប់ពីធ្វើជានាយករដ្ឋមន្ត្រីកាណាដា។
លើសពីនេះ ប្រភពបាននិយាយថា ទំនួលខុសត្រូវរបស់ Perry និង Trudeau ក្នុងនាមជាឪពុកម្តាយនៅលីវ ក៏អាចជាហេតុផលសម្រាប់ការស្ទាក់ស្ទើរផងដែរ។ Trudeau បានប្រកាសថា គាត់បែកគ្នាពីប្រពន្ធគឺនាង Sophie Grégoire ក្នុងឆ្នាំ ២០២៣ ហើយកំពុងតែចិញ្ចឹមកូនបីនាក់ជាមួយគ្នាគឺ Xavier អាយុ ១៧ ឆ្នាំ Ella-Grace អាយុ ១៦ ឆ្នាំ និង Hadrien អាយុ ១១ ឆ្នាំ។
ចំពោះម្ចាស់បទ «Dark Horse» សព្វថ្ងៃនេះនាងគឺជាអ្នកម្តាយរបស់មួយរូបចិញ្ចឹមកូនស្រីអាយុ៤ ឆ្នាំម្នាក់ ឈ្មោះ Daisy ដែលជាកូនជាមួយអតីតមិត្តប្រុស Orlando Bloom។ យ៉ាងណា យោងតាមប្រភពទីពីរបានប្រាប់ People ថាអតីតនាយករដ្ឋមន្ត្រីកាណាដា មិនមានគម្រោងបង្កើតទំនាក់ទំនងរបស់គាត់ជាមួយ Katy Perry ជាផ្លូវការទេ ប៉ុន្តែក៏មិនព្យាយាមលាក់បាំងដែរ។
Justin គឺជាអ្នកនយោបាយដែលធ្លាប់រក្សាជីវិតផ្ទាល់ខ្លួនរបស់គាត់ជាឯកជន។ គាត់នឹងមិនបង្ហាញជាសាធារណៈអំពីទំនាក់ទំនងនៅដំណាក់កាលនេះទេ។ គាត់ដឹងថាពួកគេកំពុងចាប់អារម្មណ៍ និងឆ្លាតគ្រប់គ្រាន់ដើម្បីរក្សារឿងតិចតួចសម្រាប់ពេលនេះ។ ពេលវេលាហាក់ដូចជាអំណោយផលសម្រាប់ពួកគេ ទោះបីជាទំនាក់ទំនងនៅតែស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ។ ចំណែក អ្នកតំណាងរបស់ Katy Perry និង Justin Trudeau បានរក្សាភាពស្ងៀមស្ងាត់ចំពោះពាក្យចចាមអារ៉ាមស្នេហា។
យ៉ាងណាមិញ គូនេះបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅពេលដែល TMZ បញ្ចេញរូបថតរបស់ពួកគេដើរ និងទទួលទានអាហារពេលល្ងាចជាមួយគ្នានៅទីក្រុងម៉ុងរ៉េអាល់។ នេះគឺជាទីក្រុងទី២ នៅក្នុងប្រទេសកាណាដា ដែលដំណើរកម្សាន្ត Lifetimes របស់ Katy បានឈប់នៅក្នុងទីក្រុង Ottawa ពីមុន។ ពីរថ្ងៃក្រោយមក លោក Trudeau បាននាំកូនស្រីទៅការប្រគំតន្ត្រីរបស់ Katy នៅសង្វៀនពហុគោលបំណង Bell Center ។
យោងតាមគេហទំព័រ The Sun របស់សហរដ្ឋអាមេរិក (UK) Katy និង Justin បានជួបគ្នានៅក្នុងព្រឹត្តិការណ៍មួយ ហើយមានអារម្មណ៍ថាមានទំនាក់ទំនងគ្នា ដោយសារតែការចាប់អារម្មណ៍រួមគ្នារបស់ពួកគេ ក្នុងការកែលម្អពិភពលោក។ នោះបានជួយពួកគេរក្សាទំនាក់ទំនងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ហើយរៀបចំការប្រជុំភ្លាមៗនៅពេលដែលឱកាសបានកើតឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជិត៥០ឆ្នាំហើយ សម្រស់តារាចិន Liu Tao នៅតែស្អាត មិនប្រែប្រួល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


