ជីវិតកម្សាន្ដ
ការបដិសេធមិនបន្តកុងត្រារបស់ Lisa បង្កឲ្យមានការព្រួយបារម្ភអំពីអនាគត Blackpink
អ្នកគាំទ្រក្រុម Blackpink មានការងឿងឆ្ងល់អំពីអនាគតរបស់ក្រុមចម្រៀងនារី K-pop ដែលពួកគេចូលចិត្ត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Lisa បានបដិសេធមិនបន្តកុងត្រាថ្មីជាមួយផលិតកម្ម YG Entertainment ។

ក្នុងអំឡុងពេលនៃការប្រគំតន្ត្រី Born Pink នៅទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ អ្នកគាំទ្រជាច្រើនបានកត់សម្គាល់ថា Jennie មើលទៅមានអារម្មណ៍ធ្លាក់ទឹកចិត្ត ដែលបង្កើតឲ្យមានការព្រួយបារម្ភអំពីការបន្តកិច្ចសន្យាក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Star News បានរាយការណ៍ថា Lisa បានច្រានចោលការផ្តល់ជូនបន្តកិច្ចសន្យារបស់ YG Entertainment ដែលមានពាក្យចចាមអារ៉ាមថា មានតម្លៃប្រហែល ៥០ ពាន់លានវ៉ុន (ប្រហែល ៣៧.៦ លានដុល្លារអាមេរិក) ។ ដំណឹងនេះបានធ្វើឲ្យភាគហ៊ុនរបស់ YG ធ្លាក់ចុះជិត ៩% កាលពីថ្ងៃសុក្រ ហើយមានពាក្យចចាមអារ៉ាមទៀតថា ភ្នាក់ងារជាច្រើនរួមទាំងអ្នកនៅក្នុងប្រទេសថៃបាននឹងកំពុងធ្វើការផ្តល់ជូនដល់ Lisa ។
ទោះបីជា YG ចេញសេចក្តីថ្លែងការណ៍មួយថាពួកគេកំពុងពិភាក្សាគ្នាក៏ដោយ ក៏អ្នកគាំទ្រជាច្រើនជឿថាព័ត៌មានអំពី Lisa បដិសេធមិនបន្តកុងត្រាគឺជាការពិត។ មានហេតុផលជាច្រើនដែលនាំឲ្យអ្នកគាំទ្ររបស់ Lisa គាំទ្រការសម្រេចចិត្តរបស់នាង រួមទាំងភាពខុសគ្នានៃប្រាក់ឈ្នួល និងការអនុវត្តការរើសអើងផ្សេងទៀត។
លើសពីនេះថែមទៀត នៅក្នុងថ្ងៃដំបូងនៃការបង្ហាញខ្លួនដំបូងរបស់ Blackpink អ្នកគាំទ្រកូរ៉េខាងត្បូងមួយចំនួនថែមទាំងបានអំពាវនាវឲ្យមានការបណ្តេញ Lisa ចេញពីក្រុម ដោយសារតែនាងជាជនជាតិថៃ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកំពុងប៉ាន់ស្មានថា នេះអាចស្ថិតក្នុងចំណោមកត្តាជាច្រើនដែលរួមចំណែកដល់ការសម្រេចចិត្តរបស់ Lisa ក្នុងការបដិសេធការបន្តកិច្ចសន្យា។
សូមបញ្ជាក់ថា ក្រុមដែលមានសមាជិកបួននាក់រួមមាន Jisoo, Rose, Jennie និង Lisa បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ ២០២៦។ សិល្បករ K-pop ជាទូទៅចុះកិច្ចសន្យារយៈពេលប្រាំពីរឆ្នាំជាមួយភ្នាក់ងាររបស់ពួកគេ ដោយផ្តល់យោបល់ថាកិច្ចសន្យារបស់សមាជិក Blackpink នឹងផុតកំណត់នៅក្នុងខែសីហាឆ្នាំនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រេះឆាស្នេហាភ្លាម Vill បញ្ចេញឈុតសិចស៊ីមួយអស់ដៃក្នុងកម្មវិធីមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


