ព័ត៌មានអន្ដរជាតិ
តើលោក ពូទីន ធ្លាប់អញ្ជើញទៅ កូរ៉េខាងជើង ដែរឬទេ?
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃនៅប្រទេសរុស្ស៊ីរួចហើយ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានអញ្ជើញប្រធានាធិបរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ឲ្យធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងវិញផងដែរ ។
ជាការឆ្លើយតប រដ្ឋាភិបាលទីក្រុងមូស្គូបានទទួលយកការអញ្ជើញនេះ ហើយប្រសិនបើលោក ពូទីន ពិតជាហោះទៅកាន់ប្រទេសកូរ៉េខាងជើងមែននោះ វាក៏មិនមែនជាលើកទីមួយដែរ ដែលប្រធានាធិបតីរុស្ស៊ីរូបនេះធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA បានរាយការណ៍ថា លោក ពូទីន ធ្លាប់ធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងម្ដងរួចមកហើយកាលពី ១៣ ឆ្នាំមុន ពោលក្នុងអំឡុងខែកក្កដា ឆ្នាំ២០០០ ។
ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនោះលោក ពូទីន បានជួបជាមួយឪពុករបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ខណៈការអញ្ជើញទៅប្រទេសកូរ៉េខាងជើងនៅពេលនោះ កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីលោកជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ី ។
ចំណែកពាក់ព័ន្ធនឹងនឹងដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ីរបស់លោក គីម ជុងអ៊ុន វិញ, បុរសនុយក្លេអ៊ែររូបនេះទទួលបានកាដូជាយន្តហោះដ្រូនបំផ្ទុះអត្តឃាតចំនួន ៥ គ្រឿង យន្តហោះដ្រូនស៊ើបការណ៍ “Geran-25” មួយគ្រឿង អាវការពារគ្រាប់កាំភ្លើង កាំភ្លើងវែងមួយដើម ក៏ដូចជារបស់របរផ្សេងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


