Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំទូងស្គរអបអរការដាក់បញ្ចូល”រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ វាយ​គង ជួង រគាំង ទូង​ស្គរ និង​គោះ​ត្រដោក តាម​វត្ត​អារាម មណ្ឌល​វិបស្សនា អាស្រម សាលា​បុណ្យ វិហារ​សាសនា ស្នាក់​ការ ស៊ូ​រ៉ាវ សាលារៀន​មាន​ចរិត​សាសនា​ផ្សេងៗ រួម​ទាំង​មន្ទីរ​ធម្មការ និង​សាសនា ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជា​ប្រវត្តិសាស្ត្រ ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ “​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​” ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អបអរសាទរ​ទិវា​ជា​ប្រវត្តិសាស្ត្រ ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ “​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​” ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២៣ ក្រសួង សូម​ឲ្យ​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី ខេត្ត សហការ​ឲ្យ​បាន​ជិតស្និទ្ធ​បំផុត​ជាមួយ ព្រះ​មេគណ ព្រះ​អនុគណ ព្រះចៅ​អធិការ និង​ថ្នាក់​ដឹកនាំ​សាសនា​ផ្សេងៗ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រៀម​រៀបចំ​វាយ​គង ជួង រគាំង ទូង​ស្គរ និង គោះ​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន នៅ​ថ្ងៃ​ពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ វេលា​ម៉ោង ៧ និង ០០ នាទី​ព្រឹក ឲ្យ​បាន​ព្រមៗ គ្នា។

ជាមួយ​នោះ ក្នុង​បរិវេណ​សាលាខេត្ត​បាត់ដំបង ក៏​មាន​រៀបចំ​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​ដែរ ក្រោម​ការ​ចូលរួម​ពី​លោក សុខ លូ អភិបាល​ខេត្ត លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ស្នងការ​មេបញ្ជាការ កងរាជអាវុធហត្ថ និង​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត ព្រមទាំង​មាន​ក្រុម​របាំ​ឆៃយ៉ាំ​ផង​ដែរ ដើម្បី​ចូលរួម​អបអរសាទរ​ការ​ដាក់​បញ្ចូល “​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​” ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​”៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

UN ជ្រើសតាំង​សមាជិកមិនអចិន្ត្រៃយ៍៥ប្រទេស​ទៅក្នុង​ក្រុមប្រឹក្សាសន្តិសុខឆ្នាំ២០២៦

ព័ត៌មានជាតិ១០ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ តាមរយៈកម្មវិធីបរិច្ចាគឈាម

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

លោក Lee Jae-myung ផ្ដើមពី​កម្មករ​រោងចក្រ​ក្លាយទៅ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ខ្លាចផ្ទុះចម្រូងចម្រាសនយោបាយ តារា​កូរ៉េ​ប៉ុន្មានរូប មិនហ៊ានសូម្បីបញ្ចេញកាយវិការ

ព័ត៌មានជាតិ២៥ នាទីutes មុន

សម្ដេចតេជោ៖«ស្តូបមិត្តភាពកម្ពុជា-វៀតណាម»បង្ហាញពីការជួយគ្នាទៅវិញមក,វៀតណាមគ្រោងសង់ស្តូបនេះលើដីខ្លួនដែរ

សន្តិសុខសង្គម២៤ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ២០ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម