ជីវិតកម្សាន្ដ
ភឹម ស្រីនោ សុំចិត្តមហាជនឈប់វែកញែករឿងបវរកញ្ញាថៃជាន់ស្បៃលើឆាក
បន្ទាប់ពីមានការចែករំលែកវីដេអូ និងផ្ទុះការជជែកវែកញែកពាក់ព័ន្ធបវរកញ្ញាថៃ Engfa Waraha បានយកជើងកៀស និងជាន់លើស្បៃបវរកញ្ញាកម្ពុជានោះ ពេលនេះសាមីខ្លួនកញ្ញា ភឹម ស្រីនោ បានចេញមកបកស្រាយ និងស្នើសុំចិត្តមហាជនឈប់វែកញែក។

ការចេញមុខបកស្រាយពីសំណាក់បវរកញ្ញា ភឹម ស្រីនោ នេះ ដោយសារនាងយល់ថា នេះគ្រាន់តែរឿងអចេតនា និងមិនចង់ឲ្យរឿងតូចក្លាយទៅជាបញ្ហាធំ ដែលអាចទៅជាការយល់ច្រឡំរវាងគ្នា។ កញ្ញា ភឹម ស្រីនោ បានបញ្ជាក់ថា «មិនចង់ឲ្យក្លាយជារឿងធំអីទេ ព្រោះវាអាចប៉ះពាល់ដល់ការប្រឡងខាងមុខនេះ»។

កញ្ញា ភឹម ស្រីនោ បាននិយាយទៀតថា «សូមកុំមានការយល់ច្រឡំពួកយើង ហើយនៅខាងក្រោយឆាកក៏មានការនិយាយគ្នាជាធម្មតាទេ……។ ម្យ៉ាងទៀតបើសិនគាត់មិនកៀសរ៉ូបចេញទេ អាចនឹង មានការដួលទាំងយើងទាំងគាត់ ដូច្នេះកុំមានការយល់ច្រឡំ ហើយក៏អរគុណសម្រាប់ការបារម្ភរបស់អ្នកគាំទ្រផងដែរ»។

គួររម្លឹកថា ថ្មីៗនេះ អ្នកគាំទ្រ និងអ្នកនិយមតាមដានវិស័យបវរកញ្ញាកម្ពុជា បានបង្ហាញការហួសចិត្ត និងផ្ទុះការវែកញែក បន្ទាប់ពីឃើញការចែករំលែកវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុកនូវសកម្មភាពដែលបវរកញ្ញាថៃ EngfaWaraha យកជើងជាន់ស្បៃ កញ្ញា ភឹម ស្រីនោ បវរកញ្ញាកម្ពុជា។ សកម្មភាពនេះ ត្រូវបានគេដឹងថា កើតឡើងអំឡុងពេលជំនួបលើឆាកប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand Saraburi 2024 កាលពីថ្មីៗកន្លងទៅ ដែលធ្វើឡើងនៅលើទឹកដីប្រទេសថៃ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន