ជីវិតកម្សាន្ដ
BLACKPINK អាចមិនបន្តកុងត្រាជាមួយ YG តែក្រុមទំនងមិនរំសាយឡើយ
ព័ត៌មានបំបែកក្រុមរបស់ BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តគ្រប់ទិសទិ ជាពិសេស BLINKs តែម្ដង ត្បិតពួកគេបារម្ភក្រុមទាំងមូលនឹងរំសាយ ប្រសិនបើសមាជិកណាម្នាក់មិនបន្តកុងត្រាជាមួយផលិតកម្ម YG ហើយក្រោយពេលលេចឮពាក្យចចាមអារ៉ាមថា Rosé នឹងបន្តកិច្ចសន្យាថ្មីតែម្នាក់ឯង រឹតតែធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្ត។

កន្លងមកប្រភពព័ត៌មានផ្សេងៗគ្នាជាច្រើនអះអាងថា Lalisa បដិសេធបន្តកុងត្រាជាមួយផលិតកម្ម YG ដែលក្នុងនោះសូម្បី Jennie និង Jisoo ក៏មិនព្រមចុះកិច្ចសន្យាថ្មីដែរ។
លុះដល់ថ្ងៃទី២១ ខែកញ្ញា ព័ត៌មានពីគេហទំព័រ Sports Seoul របស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា Rosé នឹងក្លាយជាសមាជិកតែមួយគត់របស់ BLACKPINK ដែលបន្តកុងត្រាជាមួយផលិតកម្ម YG ខណៈ Jisoo, Jennie និង Lalisa បានច្រានចោលលក្ខខណ្ឌបន្តកុងត្រា។ ប៉ុន្តែអ្នកទាំងបីបានបង្ហាញចេតនាក្នុងការបន្តចូលរួមសកម្មភាពផ្សេងៗក្នុងនាមជាសមាជិក BLACKPINK។

ដំបូងឡើយ YG Entertainment បានកែប្រែកិច្ចសន្យាដើម្បីបំពេញតម្រូវការរបស់សមាជិកទាំង ៣ ដែលត្រៀមចាកចេញ ដោយបញ្ជាក់ថា សមាជិកនឹងចូលរួមក្នុងការផ្សព្វផ្សាយក្នុងនាម BLACKPINK សម្រាប់រយៈពេល ៦ខែក្នុងមួយឆ្នាំ ប៉ុន្តែព័ត៌មានលម្អិតច្បាស់លាស់មិនទាន់ប្រកាសជាផ្លូវការឡើយ ក្រោយពេលចចារគ្នា។
លើសពីនេះ Sports Seoul អះអាងដែរថា Jisoo និង Lalisa បានសម្រេចចិត្តចុះកិច្ចសន្យាជាមួយផលិតកម្មផ្សេងទៀតនៅក្នុង កូរ៉េខាងត្បូង ចំណែក Jennie នៅមិនទាន់ច្បាស់នៅឡើយទេ។

តាមប្រភពដដែលបញ្ជាក់ទៀតថា ទោះបីសមាជិក Lalisa, Jennie និង Jisoo បញ្ចប់កុងត្រាក្ដី ប៉ុន្តែក្នុងការប្រគំតន្ត្រីនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៧ ខែកញ្ញា Jennie បានប្រកាសនៅលើឆាកចំពោះមុខអ្នកគាំទ្រថា ពួកគេទាំង៤ នឹងនៅតែជាក្រុម BLACKPINK ព្រមទាំងសម្ដែងរួមគ្នាដដែល ទោះបីជាសមាជិកមួយចំនួនកំពុងផ្លាស់ប្តូរភ្នាក់ងារក៏ដោយ។ សម្ដីនេះបានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកកាសែតជាច្រើនសន្និដ្ឋានថា BLACKPINK អាចមិនបន្តកុងត្រាជាមួយ YG តែក្រុមទំនងមិនរំសាយនោះទេ។
ចំពោះព័ត៌មានទាំងនេះ YG Entertainment នៅតែចេញមុខបដិសេធ ថែមទាំងបញ្ជាក់ដដែលៗថា បច្ចុប្បន្នការបន្តកុងត្រាជាមួយ BLACKPINK នៅតែស្ថិតក្នុងការចរចារនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Rosé ជាសមាជិក BLACKPINK តែម្នាក់គត់ ដែលបន្តកុងត្រាជាមួយ YG
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


